BREAKING NEWS
Search

ភាពជា​ឪពុក​ឯកោ​ អត្រា​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ ធ្លាក់​ចុះ​ទាប​

​ភាពជា​ឪពុក​ដែល​ស្ថិតនៅ​ឯកោ​ រមែងតែងតែ​ប្រឈម​ទៅនឹង​សុខភាព​ផ្លូវកាយ ​និង​ផ្លូវចិត្ត​កើនឡើង​ទ្វេដង បើ​ប្រៀប​ទៅនឹង​ភាពជា​ឪពុក​ដែលមាន​ដៃគូ (​ភរិយា​) នេះ​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​នៅ​ប្រទេស​កាណាដា​។​

​ជា​បន្ថែមទៀត​នោះ​ ឪពុក​ឯកោ​មានបទពិសោធន៍​កើត​អាកា​រៈ​ស្រេ្ត​ស​ដូចគ្នា​ទៅនឹង​ស្ត្រី​ជាមួយ​ឯកា​នោះ​ផងដែរ ជាពិសេស​ផង​ទៀត​នៅពេល​ជួប​ជាមួយនឹង​បញ្ហា​ចំណូល​ប្រាក់កាស​ទាប ហើយ​គ្មាន​ការងារ​ធ្វើ​ថែមទៀត​នោះ​។​

​គ្រួសារ​ទាំងឡាយ​ដែល​មានតែ​ឪពុក​ម្នាក់ ឬមួយ​ម្នាក់​មាន​ដល់​ទៅ​២៧​ភាគរយ​ នៃ​គ្រួសារ​នៅ​សហរដ្ឋ​អាមេរិក​២៧​ភាគរយ ​នៃ​គ្រួសារ​នៅ​ចក្រភព​អង់គ្លេស ហើយ​១៦​ភាគរយ​ នៃ​គ្រួសារ​នៅ​ប្រទេស​កាណាដា​។ នេះ​ជាការ​លើកឡើង​ដោយ​លោកស្រី Maria Chiu នៃ​សាកលវិទ្យាល័យ University of Toronto ដែល​លោកស្រី ​ព្រមទាំង​សហសេវិក​បាន​សរសេរ​ចុះផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ Journal of Epidemiology and Community Health​។​
​ ​
នៅឯ​ប្រទេស​កាណាដា​វិញ ចំពោះ​ឪពុក​ទោល​បាន​កើនឡើង​ក្នុង​កម្រិត​អត្រា​មួយ​យ៉ាង​លឿន​លើស​ពី​អ្នក​ម្តាយ​ទោល​។​
​ ​
បើ​គិតថា សរុបមក​បន្ទាប់ពី​ធ្វើការ​ពិនិត្យ​ទៅលើ​ស្ថិតិ​ប្រជាសាស្ត្រ​ដូចជា​អាយុ និង​ពូជសាសន៍​ឪពុក​ឯកោ​ដោយ​សុខភាព​រូប​កាយ និង​សុខភាព​ផ្លូវចិត្ត​អន់​ខ្សោយ​សុទ្ធតែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ចំណូល​ទាប និង​ការអប់រំ​បាន​តិចតួច ជាពិសេស​ គឺ​ឥតមាន​ការងារ​ធ្វើ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114