ព័ត៍មានទាន់​ហេតុការណ៏
Search

ភាពយន្តដែលចំណាយ​តែ​៦២លានហើយ​រកមកវិញបាន៩៨៩លានដុល្លារ

ភាពយន្ត​រឿង Joker របស់ផលិតកម្ម Warner Bros. Pictures, DC Films ដែលជាកិច្ច​សហការ​ធំមួយ​ជាមួយ Bron Creative និង Village Roadshow Picturesហើយ​ចែកចាយ​ដោយ Warner Bros គឺជា​ប្រវត្តិសាស្ត្រដ៏ធំមួយនៃមហាជោគជ័យ​ក្នុងការ​ច្នៃ​រឿងពីសៀវភៅមកលើផ្ទំាង​កុន។

Holly scoop និយាយថា នេះជា ភាពយន្តដែលចំណាយ​តែ​៦២លានហើយ​​រកមកវិញបាន៩៨៩លានដុល្លារ​ក៏ជា ខ្សែភាពយន្តដែល រកចំណូលបានខ្ពស់បំផុត ​លំដាប់ទី ៧ ក្នុងឆ្នាំ ២០១៩។

Joker ជាខ្សែភាពយន្ត បែបរំជើបរំជួល ផ្លូវចិត្តដឹកនាំនិងផលិតដោយលោក​ Todd Phillips ដែលបាន​សហការ​ជាមួយអ្នកនិពន្ធScott Silver ។

Jokerបំឡែងចេញពី សៀវភៅ​តុក្កតា​និពន្ធ​តំាងពីឆ្នាំ ១៩៨១ និយាយអំពី​តារាកំប្លែងម្នាក់​ដែលបានក្លាយជា Joker បន្ទាប់ពីរង​ព្រឹត្តិការណ៍អកុសលជាច្រើន។​​

ផលិតករ​Phillips បានគិតពីរឿង​ Joker នៅឆ្នាំ ២០១៦ ហើយបានសរសេរស្គ្រីបរួចរាល់នៅឆ្នាំ ២០១៧។

រឿងនេះបានចាក់បញ្ចាំង ជាលើកដំបូងបង្អស់​នៅឯមហោស្រពភាពយន្តអន្តរជាតិវេនីស លើកទី ៧៦ កាលពី​ថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០១៩នេះ ហើយ​ ឈ្នះ​បាន​ពានរង្វាន់តោមាស។

សាយ ពេជ្រ