ព័ត៍មានទាន់​ហេតុការណ៏
Search

ភិន សុ​ដា​លី​ស ទទួល​បាន​តម្លៃ​ខ្លួន​លើស​ការសម្ដែង​ដប់​ម្ភៃ​ដង​ ​គ្រាន់តែ​ចូលរួម​ជា​តារា​កិត្តិយស​របស់​ផ្សារ​ទំនើប The Bridge

អតីត​តារា​ហ្វេ​ស​ប៊ុ​ក​ស្រស់ស្អាត​ជាច្រើនរូប ដោយ​តារា​សិល្បៈ​គឺមាន​តែ​អ្នកនាង ភិន សុ​ដា​លី​ស ម្នាក់​ប៉ុណ្ណោះ ​ត្រូវបាន​គេ​អញ្ជើញ​ជាតា​រា​កិត្តិយស ដើម្បី​ធ្វើ​ទស្សនកិច្ច និង​បង្ហាញ​លក្ខណៈ​ក្នុង​ផ្សារ​ទាំង​៥​ជាន់ ដែល​នឹង​បើកសម្ពោធ​ជា​ទ្រង់ទ្រាយ​ធំ​ក្នុងពេល​ខាងមុខ​។ អ្វីដែល​គេ​កត់សម្គាល់ គឺ​អ្នកនាង​លេងខ្លួន​ស្រស់ស្អាត​ដូច​ក្រមុំ ខណៈដែល​គ្រាន់តែ​ចូលរួម​ជា​កិត្តិយស​ប៉ុណ្ណឹង​សោះ ក៏​ទទួលបាន​តម្លៃ​ខ្លួន​លើស​ការសម្ដែង​ដប់​ម្ភៃ​ដង​ផងដែរ​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​អោយដឹង។

អ្នកនាង ភិន សុ​ដា​លី​ស បញ្ជាក់ថា មូលហេតុ​ដែល​នាង​បង្ហាញខ្លួន​ក្នុង​ពិធី​ដំណើរការ​បណ្ដោះអាសន្ន​ផ្សារ​ទំនើប​ស្ដង់ដារ​របស់​ប្រទេស​សិង្ហ​បុរី​នេះ គឺ​មិនមែន​មក​ចូលរួម​ជា​កិត្តិយស​ដូច​ភ្ញៀវ​ទូទៅ​នោះទេ ដោយ​អ្នកនាង​ទទួលបាន​តម្លៃ​ខ្លួន​មួយ​តាម​ការព្រមព្រៀង ជា​ថ្នូរ​នឹង​ការ​បង្ហាញខ្លួន និង ធ្វើជា​ភ្ញៀវ​ដើរ​ទស្សនកិច្ច​ក្នុង​ផ្សារ ដែល​បាន​ដំណើរការ​នូវ​ហាង​មួយចំនួន​។ អ្នកនាង​ថា ហេតុផល​នៃ​ការទាក់ទង​គឺ​អ្នកនាង​មិនបាន​ដឹងខ្លួន​មុន​នោះទេ ដោយ​ត្រូវ​ខាង​អ្នករៀបចំ​កម្មវិធី ទាក់ទង​ឲ្យមក​បង្ហាញខ្លួន ក្នុងនាម​ជាតា​រា​កិត្តិយស​។

អ្នកនាង​ថា បរិយាកាស​ក្នុង​ផ្សារ The Bridge Lifestyle Mall ប្រសិនបើ​គ្រាន់តែ​ថត​បង្ហោះ​មិន​បញ្ជាក់​ទីតាំង គឺ​ប្រៀបដូចជា​ផ្សារ​នៅក្រៅ​ប្រទេស​តែម្ដង​។ អ្វីដែល​អ្នកនាង​ជាប់ចិត្ត គឺ​រចនាប័ទ្ម​ក្នុង​ផ្សារ ខណៈដែល​ហាង​ទំនិញ ភោជនីយដ្ឋាន និង ហាង​ភេសជ្ជៈ ក្នុង​ផ្សារ​ដែល​កំពុងដំណើរកា​រ​ស្រាប់ សុទ្ធ​ស៊ឹង​តែ​ជា​ហាង​ល្បីៗ​នៅក្រៅ​ប្រទេស ដែល​អ្នកនាង​បញ្ជាក់ថា អ្នក​ចង់​ទទួលបាន​បរិយាកាស​ថ្មី ដូច​នៅក្រៅ​ប្រទេស គឺ​មក​តែ​ផ្សារ​ស្ដង់ដារ​សិង្ហ​បុរី​មួយ​នេះ គឺ​មិន​ខុសគ្នា។

អ្នកនាង ភិន សុ​ដា​លី​ស បញ្ជាក់ថា ទីផ្សារ​សិល្បៈ​ ដែល​នាង​ទទួលបាន​ផ្សព្វផ្សាយ​ថ្ងៃ​នេះ​រួមមាន ការសម្ដែង និង ការទទួល​ចូលរួម​ជា​តារា​កិត្តិយស នៅក្នុង​កម្មវិធី​សម្ពោធ​នានា ដោយ​អ្នកនាង​បង្ហើប​ថា ទីផ្សារ​ចូលរួម​ជា​កិត្តិយស​ក្នុង​កម្មវិធី​​​នីមួយៗ​គឺ​អ្នកនាង​ទទួលបាន​តម្លៃ​ខ្លួន​ខ្ពស់​គួរសម បើ​ទោះ​អ្នកនាង​មិនដឹងថា តម្លៃ​ខ្លួន​ដែល​អ្នកនាង​ទទួលបាន តើ​ទាប​ជាង ឬ ខ្ពស់​ជាងគេ​។ អ្នកនាង​និយាយថា​”​សម្រាប់​តារា​ផ្សេង​ទៅ​កម្មវិធី​ម្ដងៗ មិនដឹងថា​គេ​ទទួលបាន​ប៉ុន្មាន​ទេ ប៉ុន្តែ​សម្រាប់​នាង គឺមាន​កម្រិត​មួយ​ជាក់លាក់ ដោយសារតែ​អ្នកនាង​ក្រៅពី​ត្រូវ​ចំណាយពេល គឺ​ត្រូវ​ចំណាយ​លើ​សំលៀកបំពាក់ និង គ្រឿងអលង្ការ ដើម្បីអោយ​ខ្លួន​លេចធ្លោ​។ មិន​ខុសពី​ការលើកឡើង អ្នកនាង ភិន ដា​លី​ស គ្រង​មួយឈុត​ពណ៌​ស មើលទៅ​ស្រស់ស្អាត​យ៉ាងខ្លាំង ដោយ​អ្នកនាង​ត្រូវគេ​កត់សម្គាល់ថា គឺជា​តារា​កិត្តិយស​លេចធ្លោ​ខ្លាំង​នៅក្នុង​ពិធី​ទាំងមូល៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114