ភ្លៀងនិងខ្យល់កន្ត្រាក់ បណ្តាល​ឲ្យ​ផ្ទះ​ពលរដ្ឋ ៧ ខ្នងប៉ើងដំបូល
BREAKING NEWS
Search

ភ្លៀងនិងខ្យល់កន្ត្រាក់ បណ្តាល​ឲ្យ​ផ្ទះ​ពលរដ្ឋ ៧ ខ្នងប៉ើងដំបូល

ខេត្តកំពង់ឆ្នាំង៖ ផ្ទះប្រជាពលរដ្ឋរួមនិងជង្រុកស្រូវចំនួន៧ខ្នងបានរងការខូចខាត ដោយសារភ្លៀងនិងខ្យល់កន្ត្រាក់។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥និង៣៥នាទីថ្ងៃទី១៩ខែឧសភាឆ្នាំ២០២០នៅក្នុងភូមិត្រពាំងម្លូ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបាន​ដឹងថា មុនពេលកើតហេតុមេឃខ្មៅមានភ្លៀងនិងលាយឡំដោយខ្យល់កន្ត្រាក់ខ្លាំងៗបណ្តាលអោយផ្ទះបងប្អូនប្រជាពលរដ្ខចំនួន៧ខ្នងស្នើ៧គ្រួសារ បានរងការខូចខាតប៉ើងដំបូលរួមនិងជង្រុកស្រូវផងដែរ ប៉ុន្តែគ្រោះធម្មជាតិនេះពុំបណ្តាលអោយមនុស្សនិងសត្វរងរបួសនោះឡើយ ។

 

ក្រោយពេលកើតហេតុម្ចាស់ផ្ទះរងគ្រោះមួយចំនួនបានធ្វើការជួសជុលដំពូលផ្ទះរបស់ពួកគាត់វិញដើម្បីការពារភ្លៀងនិងខ្យល់ ។ ព័ត៌មាននេះចាត់ទុកជារបាយការណ៍មួយដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដឹងឮនិងចុះជួយប្រជាពលរដ្ឋរងគ្រោះផងដែរ ៕ ឈៀង ថារិទ្ធ