BREAKING NEWS
Search

ភ្លៀង​ធ្លាក់​កាន់តែច្រើន​ថែមទៀត ខណៈដែល​ប៉េ​រូ កំពុងតែ​ប្រយុទ្ធ​តស៊ូ​ជាមួយ​មហន្តរាយ​ដោយសារ​ជំនន់

ប្រជាជន​បេ​រ៉ូ បាន​ប្រយុទ្ធ​តស៊ូ​កាលពី​ថ្ងៃអាទិត្យ ដើម្បី​ដោះស្រាយ​ទប់ទល់​ជាមួយ​ការ​រអិល​បាក់​ផ្ទាំង​ទឹកកក ការ​រអិល​ល្បាប់ និង​ជំនន់​យ៉ាង​ធំធេង ដែល​បណ្តាលមកពី​ភ្លៀង​ព្យុះ​លាយ​ដោយ​ខ្យល់​កន្ត្រាក់​ដែល​ដំណក់​ទឹកភ្លៀង​ធ្លាក់​មក​ដូច​គេ​ចាក់​ទឹក ហើយ​ផ្នែក​ឧតុនិយម​បាន​ព្យាករណ៍​ថា នៅពេល​ខាងមុខនេះ ភ្លៀង​នឹង​នៅតែ​បន្ត​មាន​យ៉ាង​ច្រើន​បន្ថែមទៀត។

នេះ​គឺជា​ឆ្នាំ​មួយ​ដ៏​អាក្រក់ ព្រោះតែ​ទឹកជំនន់​កើតមាន​នៅក្នុង​ប្រទេស​ប៉េ​រូ ហើយ​មហន្តរាយ​ដែល​កើតមាន ព្រោះតែ​អាកាសធាតុ​ដ៏​គ្រោះថ្នាក់​ជា​លើកចុងក្រោយ​នេះ បាន​កើត​មាន​ដល់​ទៅ​៧៥​ដង​មក​ហើយ ចាប់ពី​ខែមករា​។ រដ្ឋាភិបាល​បាន​និយាយ​យ៉ាងនេះ​។​រីឯ​របាយការណ៍​ស្តីពី​មហន្តរាយ​យ៉ាង​ធំធេង​នៅតែ​បន្តធ្វើ​ឡើង​ទៀត។

​មជ្ឈមណ្ឌល​ប្រតិបត្តិការ​បន្ទាន់​ថ្នាក់​ជាតិ​បាន​និយាយ​ថា ពលរដ្ឋ​បេ​រ៉ូ ៩៩.៤៧៥​នាក់ បាន​បាត់បង់​អ្វីៗ​ទាំងស្រុង ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក ខណៈដែល​មនុស្ស​៦២៦៩.២៨​នាក់​ផ្សេងទៀត​រង​ការបាត់បង់​ទីជម្រក​លំនៅឋាន​របស់​ពួកគេ។

​កាលពី​ថ្ងៃ​សៅរ៍ ទឹកជំនន់​នៅឯ​កណ្តាល​ក្រុង Trujillo ជាទី​ក្រុង​ធំ​លំដាប់​ទី​បី​របស់​ប្រទេស​នេះ​បាន​ជោរជន់​លិច​ដងផ្លូវ​ទាំងអស់ ហើយ​អ្នក​រស់នៅក្នុង​ទីក្រុង​ត្រូវតែ​បង្ខំចិត្ត​ពុះពារ​ឆ្លងកាត់​ទឹកជំនន់​នោះ ដោយ​កាន់​ដៃ​គ្នា ដើម្បី​ចៀស​ពី​ការ​រសាត់​ទៅតាម​ខ្សែទឹក​ហូរ។

ល្បាប់​ស្ទើរតែ​ក្លាយ​ជា​ភ្នំ​ទៅ​ហើយ​បាន​ហូរ​មក​ចាក់​លុប​ពីលើ​ផ្លូវ​ទាំងឡាយ ដោយ​បន្សាត់​យកទៅ​ជាមួយ​ទាំង​ផ្ទះសម្បែង គ្រឿង​សង្ហា​រឹម​នឹង​អាច​មាន​ទាំង​មនុស្ស​ទៀតផង៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114