មកដឹងពីរបៀបធ្វើ Podcast

Podcastជាស៊េរីភាគ នៃឯកសារសម្លេងឬវីដេអូឌីជីថល ដែលអាចទាញយកមកស្តាប់ និងអាចថត

សំឡេង​ដោយខ្លួនឯងផ្ទាល់បាន​ដូចគ្នា​។ឥឡូវនេះវាកំពុងពេញនិយម​និងអាចរកចំណូលបានផងទៅអនាគត។វាក៏ជាទីផ្សារ​សម្រាប់ផ្សាយលក់ផលិតផលផ្សេងៗ​ដូចគ្នា​។

KPTPlus ចង់បង្រៀន​អ្នកអាន​ឱ្យចាប់ផ្ដើមសាកល្បងប្រើPodcastដោយវិធីងាយៗដូចខាងក្រោម៖

. ហេតុអ្វីត្រូវចាប់ផ្ដើមPodcast?

 • អ្នកមានរឿងរ៉ាវផ្ទាល់ខ្លួនជាច្រើនដែលជួបប្រទះជារៀងរាល់ថ្ងៃ ដូច្នេះPodcastជាមិត្តស្និទ្ធស្នាល

  ដែលអាចឲ្យអ្នកថតសម្លេងនិងវីដេអូទុកបាន

 • អ្នកស្ដាប់នឹងមានអារម្មណ៍ថា បានភ្ជាប់ទំនាក់ទំនងជាមួយPodcastផ្ទាល់នៅពេលបានស្ដាប់វា

 • កម្មវិធីនេះ​ធ្វើឲ្យយើងរីករាយ នៅពេលដែលអ្នកដទៃបានស្ដាប់កម្មវិធីPodcastរបស់យើង​

 • ជនជាតិអាមេរិកជិត៧លាននាក់បានស្ដាប់Podcastជារៀងរាល់ខែ ហើយវាបន្តកើនឡើងរហូត

. ការចាប់ផ្ដើម

នៅពេលដែលអ្នកចាប់ផ្ដើមPodcastដំបូងសំណួរនោះគឺថា តើខ្ញុំគួរថតពីអ្វី?” សូមកុំឲ្យមានការបារម្ភអំពីអ្វី

ដែលត្រូវថត! សូមថតនូវអ្វីដែលអ្នកចូលចិត្ត ប៉ុន្តែមិនមែនជាអ្វីដែលគេបានធ្វើហើយនោះទេ។

. ថតEpisodeដំបូង

 • ទាញយកកម្មវិធីទូរស័ព្ទដៃពី anchor.fm. ឥតគិតថ្លៃសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS Android ហើយបង្កើតគណនី។

 • ចុចToolណាមួយដើម្បីថតបន្ថែមសំលេងខ្លះៗរបស់អ្នក នៅក្នុងEpisodeរបស់អ្នក។

 • សរសេរចំណងជើង ហើយPostជាផ្នែកៗតូចៗទៅក្នុងPodcastរបស់អ្នក

 • បន្តបន្ថែមផ្នែកតូចៗនោះដើម្បីបញ្ចប់Episodeរបស់អ្នក។ នៅពេលដែលអ្នកបានធ្វើរួចគ្រាន់តែដាក់ឈ្មោះឱ្យវា ហើយចែករំលែកវាជាសាធារណៈ!

. ជជែកគ្នាជាមួយអ្នកដទៃនៅលើPodcastរបស់យើង​

យើង​អាចថតសម្លេងឬវីដេអូជាក្រុមជាមួយនឹងមនុស្ស១០នាក់ ដើម្បីជជែកគ្នា ដែលពួកគេមកពីជុំវិញ

ពិភពលោក។ ប៉ុន្តែបើសិនជាចង់ជជែកជាមួយអ្នកដទៃផ្សេងទៀត អាចចុចលើAnchor Cohosts

នោះយើង​អាចចាប់ផ្តើម​ជជែកជាមួយអ្នកដែលមានចំណូលចិត្តដូចគ្នាបាន​។

. ចែកចាយPodcast

ប្រសិនបើចង់ចែកចាយPodcastរបស់យើងទៅកាន់គ្រប់ទីកន្លែង នោះAnchorនឹងបញ្ជូនវាដោយស្វ័យប្រវត្តិ

ដូចទៅនឹង Apple Podcasts, Overcast ,Pocket Casts ,Spotify, និងAppដទៃទៀតដែរ។ ក្នុងដំណើរការនេះត្រូវការប្រើពេលពី២៤៤៨ម៉ោង។

.ចែករំលែកPodcastដើម្បីទទួលបានប្រិយមិត្តកាន់តែច្រើន

យើងចាំបាច់​ត្រូវរៀបចំPodcastរបស់យើង​ឱ្យបានរៀបរយ មុនពេលហៅអ្នកដទៃ​ឱ្យ​ចូលមក​ មើលឬស្តាប់វា។យើង​អាចចែករំលែកដោយ

 • ចែករំលែកProfileរបស់យើង

 • បង្កប់Podcastនៅលើប្លក់ឬគេហទំព័ររបស់យើង

 • បង្កើតវីដេអូដែលថតចម្លងរួចហើយនៅលើPodcast

. របៀបធ្វើឲ្យគេនៅតែ​ចូលមកស្ដាប់Podcastយើង​ទៀត

វិធីល្អបំផុតដើម្បីរក្សាប្រិយមិត្តដដែល​ឱ្យចូលរួមស្ដាប់ គឺបង្កើតវគ្គថ្មីៗជាប់លាប់ ។ធ្វើវាឱ្យសាមញ្ញ​ ធម្មតាៗ ដើម្បីឱ្យប្រិយមិត្ត​ចាប់អារម្មណ៍

ត្រៀមខ្លួនសម្រាប់ធ្វើPodcastហើយឬនៅ?

ដោយ សន្យា


TAG