BREAKING NEWS
Search

មន្ត្រី​យោធា​កងពល​លេខ​៤១​ម្នាក់ ដឹក​ឈើ​ប្រណិត ​ត្រូវបាន​អាវុធហត្ថ​ស្រុក​អន្លង់វែង​ ឃាត់ខ្លួន​

ឧត្ដរមានជ័យ​ ៖ កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ កម្លាំង​អាវុធ​ហត្ថ​ស្រុក​អន្លង់វែង​ចំនួន​០៤​នាក់ ដឹកនាំ​ដោយ ​លោក​អនុសេនីយ៍ឯក ​ហើ​ន សំបោ​ន មេ​ការ​រង​មូល​ដ្ឋាន​ស្រុក​អន្លង់វែង ​សហការ​ជាមួយ​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង ដោយមាន​ការ​សម្រប​សម្រួល​ពី លោក​ប៉េង ម៉េង​គ័ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ បាន​ចុះបង្ក្រាប​រថយន្ត​មួយគ្រឿង ម៉ាក​អ៊ី​ស៊ុយ​ស៊ុយ​ ពណ៌​ត្រេ​អ៊ី(​ខ​. ម​)២.០១៤៤​ ដឹកឈើ​ប្រណិត​ប្រភេទ​(​បេង​)​ចំនួន​០៦​សន្លឹក ​ស្មើ​០,៥០៧​ម៉ែត្រ​គីប ​នៅ​ចំណុច​ភូមិ​ទំ​នប​លើ ឃុំ​ត្រពាំង​ប្រី​យ៏ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

អ្នកបើកបរ​ឈ្មោះ​ឆាយ តាំង ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ មុខរបរ​យោធា​កងពលតូច​លេខ​៤១​ មាន​ទីលំនៅ​ភូមិ​អូរ​ល្ហុង ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​បច្ចុប្បន្ន​ ជនសង្ស័យ ​ព្រមទាំង​វត្ថុតាង​ខាងលើ​ប្រគល់ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង​រក្សាទុក​ និង​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕


​អត្ថបទ ​៖​ ចាន់ ធី​


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114