មន្ត្រី​សុខាភិបាល​ខេត្តកោះកុង ដាក់​កម្លាំង​ភ្នាក់ងារ​ពេទ្យ នៅ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ត្រួតពិនិត្យ​ជនបរទេស ឆ្លងដែន​ពី​ប្រទេស​ថៃ​
BREAKING NEWS
Search

មន្ត្រី​សុខាភិបាល​ខេត្តកោះកុង ដាក់​កម្លាំង​ភ្នាក់ងារ​ពេទ្យ នៅ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ត្រួតពិនិត្យ​ជនបរទេស ឆ្លងដែន​ពី​ប្រទេស​ថៃ​

កោះកុង​៖ ខណៈដែល​ក្រសួងសុខាភិបាល បានធ្វើការ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ការពារ​ខ្លួន​ពី​ការឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ដោយ​វិ​រុស​កូ​រ៉ូ​ណា (2019-nCov) នៅ​ព្រឹក​ថ្ងៃទី​២៧ មករា នេះ មន្ត្រី​ជំនាញ នៃ​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង បានដាក់​កម្លាំង​ភ្នាក់ងារ​ពេទ្យ​ សហការ​ជាមួយ​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម និង​សមត្ថកិច្ច​ពាក់​ព​ន្ធ័ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ជនបរទេស ដែល​ឆ្លងដែន​ពី​ប្រទេស​ថៃ ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា​។​
​បើតាម​មន្ត្រី​ភ្នាក់ងារ​សុខាភិបាល បានអោយដឹងថា គ្រប់​ជនបរទេស ដែល​ឆ្លងដែន​ចូលមក​កម្ពុជា មន្ត្រី​ពេទ្យ បាន​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​តាម​បច្ចេកទេស រក​វីរុស​កូ​រ៉ូ​ណា ប៉ុន្តែ​ពុំបាន​រកឃើញ​មេរោគ​ដ៏​កាច​សាហាវ​នេះ​ទេ​។
​ជាមួយគ្នានេះ ក៏មាន​ការផ្សព្វផ្សាយ​អោយ​ពលរដ្ឋ និង​អ្នកចេញ ចូល​តាម​ច្រក​ចាំ​យាម​ពាក់​ការពារ​គ្រប់គ្នា​ដែរ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​វិញ និង​ថា​សកម្មភាព​ត្រួតពិនិត្យ​នេះ​នឹង​ធ្វើជា​បន្តបន្ទាប់​ទៀត​។​
​សូមជម្រាបថា ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី “​កូ​រ៉ូ​ណា​” បានសម្លាប់​មនុស្ស ៥៦​នាក់ ចំណែក​អ្នក​ឆ្លង​វីរុស​នេះ នៅ​ប្រទេស​ចិន បាន​កើនឡើង​រហូតដល់ ២០៧០​នាក់ និង​៣៧​ករណី​ផ្សេងទៀត នៅតាម​បណ្តា​ប្រទេស​មួយចំនួន​៕​
អត្ថបទ៖ លឹម ហួរ