មន្ត្រី​សុខាភិបាល​ជាង ២០០០ នាក់​​​បាន​ត្រៀម​ខ្លួន​​រួច​ជា​ស្រេច ​ដើម្បី​​​ឆ្លើយ​​​មេរោគ​កូរ៉ូ​ណា​វីរុស​ថ្មី​

មន្ត្រី​​សុខាភិបាល​​​​​ជាង​ ២០០០​នាក់ ដែល​ទទួល​បាន​​​ការ​បណ្ដុះ​បណ្ដាល​រួច​ជា​ស្រេច​ក្នុង​ការ​តាម​ដាន​ និង​ឆ្លើយ​តប​ជំងឺ​កើត​​ឡើង​ថ្មីៗ​ ត្រៀម​លក្ខណៈ​ឆ្លើយតប​បើ​កើត​​មាន​ជាយ​ថាហេតុ​​។ ​នេះ​បើ​តាម​បណ្តាញ​សង្គម​ហ្វេស​បុក​​ផ្លូវ​ការ​​​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​​​នៃ​ក្រសួង​សុខាភិបាល​ ចេញ​ផ្សាយ​មុន​នេះ។

អ្នក​នាំ​ពាក្យ​នឹង​ធ្វើ​ បច្ចុប្បន្ន​​ភាព​​ទាន់​ហេតុការណ៍​ និង​សូម​បង​ប្អូន​តាម​ដាន​ព័ត៌មាន ​ដែល​មាន​ប្រភព​ច្បាស់​លាស់​ ពី​ក្រសួង​សុខាភិបាល​​ព័ត៌មាន​បន្ថែម:១១៥។

ប្រទេស​កម្ពុជា​មិន​ទាន់​ឃើញ​មាន​ករណី​រលាក​សួត​ប្រភេទ ​ណូវែល កូរ៉ូណាវីរុស ដែល​បាន​ផ្ទុះ​ឡើង​នៅ​ទីក្រុងវូហាន ខេត្តហឺប៉ី នៅ​ឡើយ​​ទេ​ ខណៈ​ម៉ាស៊ីន​ស្គែន ​នៅ​តាមអាកាសយានដ្ឋានទាំង៣ទីតាំង​​ត្រូវ​បាន​ដាក់​​ មាន​អាកាសយានដ្ឋាន​​ ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ ដោយ​ក្នុង​នោះ​ក្រសួង​ក៏​បាន​ចាត់ក្រុមការងារ​ចត្តាឡីស័កដាក់នៅតាមច្រកទាំងនោះផងដែរ ដើម្បីតាមដានពីសុវត្ថិភាព និង​សុខភាពអ្នកជំងឺ ជាពិសេសនៅក្នុងករណីក្តៅខ្លួនជាដើម៕