BREAKING NEWS
Search

មន្ត្រី​សុខាភិបាល​សហភាព​អឺរ៉ុប​ទិតៀន​រដ្ឋមន្ត្រី​ប្រទេស​ក្រិក​យ៉ាង​ខ្លាំង​ពី​ការបំពាន​បម្រាម​ជក់បារី

មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប បាន​ធ្វើ​ការ​ទិតៀន​យ៉ាងខ្លាំង​ចំពោះ​អនុរដ្ឋមន្ត្រី​សុខាភិបាល​ប្រទេស​ក្រិ​ក​ព្រោះតែ​បំពាន​បម្រាម​ជក់បារី​ជា​សាធារណៈ​របស់​ប្រ​ទេស ​ដោយ​លើក​យកមក​និយាយ​នៅក្នុង​ការកត់សម្គាល់​ចុះផ្សាយ​កាលពី​ថ្ងៃ​អង្គា​រថា​ការប្រព្រឹត្ត​នោះ​ជា​រឿង​ដ៏​ខ្មាសអៀន​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស។

ស្នងការ​សុខាភិបាល​សហភាព​អឺរ៉ុប​លោក​VytenisAndriukaitis​នៅក្នុង​ក្រុង​អាថែន ដើម្បី​ចូលរួម​ពិធី​ប្រារព្ធ​ទិវា​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​មហារីក​ពិភពលោក​ ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ធ្វើ​អធិប្បាយ​ដោយ​កាសែត​Kathimerini​អំពី​រូបថត​មួយ​នៅ​ឆ្នាំ​២០១៦ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​អនុរដ្ឋមន្ត្រី​សុខាភិបាល​លោក​Pavlospolakis​ជក់បារី​អំឡុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ។

លោក​ក៏​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ធ្វើ​អធិប្បាយ​ផង​ដែរ​ អំពី​វីដេអូ​ឃ្លី​ប​មួយ ​ដែល​ធ្វើការ​ផ្សាយ​តាម​រលក​ធាតុ​អាកាស​បង្ហាញ​ឲ្យ​ឃើញ​ពី​លោក​Polakis​ ដែល​ជា​វេជ្ជបណ្ឌិត​វះកាត់​ម្នាក់​ដែរ​នោះ​ កំពុងតែ​ជក់បារី​ពេល​រាំរែក​នៅ​ក្នុង​ក្លិប​កម្សាន្ត​មួយ។

លោក​Kathimerini ដែល​ត្រូវបាន​កត់ត្រា​សម្តី​និយាយ​ដោយ​កាសែត​Andriukaitis​នោះ​ដែល​លើក​ឡើង​ថា ​វា​ជា​រឿង​ដែល​គួរ​ឲ្យ​អៀនខ្មាស​និង​ខូច​កិត្តិយស​ខូច​កិត្តិយស​ព្រោះថា បុរស​នេះ​ ពុំ​យល់ដឹង​អ្វី​ទាំងអស់​អំពី​សុខភាព​នោះ៕
​រ៉​យ​ទ័​រ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114