មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានអនុញ្ញាតឲ្យអ្នកជំងឺជាសះស្បើយ​ពីវីរុស Covid-19 ចំនួន ០៥ នាក់ ចេញពីមន្ទីរពេទ្យ​

អ្នកជាសះស្បើយពីជំងឹ Covid-19 ៥ នាក់​ ត្រូវបានអនុញ្ញាត​ឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​នៅថ្ងៃ​ទី​ ២៩ ខែមីនា ឆ្នាំ​២០២០  ដែលក្នុងនោះមានជនជាតិខ្មែរចំនួន ០២ នាក់ ជនជាតិអង់គ្លេសចំនួន ០២ នាក់ និងជនជាតិបារាំងចំនួន ០១ នាក់។

សរុបមានអ្នកជំងឺជាសះស្បើយរហូតមកដល់ពេលនេះមានចំនួន ០៧ នាក់ហើយ។ អ្នកជំងឺCovid-19 នៅសល់ចំនួន ០៣ នាក់ កំពុងសម្រាកព្យាបាល ដែលក្នុងនោះមានអ្នកជំងឺ ០២នាក់បានធ្វើតេស្តអវិជ្ជមានលើកទី ១ និងរង់ចាំធ្វើតេស្តលើកទី ២ បន្ថែមទៀតបើសិនជាតេស្តអវិជ្ជមានមន្ទីរពេទ្យនឹងអនុញ្ញាតអោយអ្នកជំងឺចេញពីមន្ទីរពេទ្យ ។

កម្ពុជាបានប្រកាស​​រក​ឃើញ​អ្នក​ផ្ទុក​ Covid-19 ចំនួន​ ១០៣ នាក់ គិត​ត្រឹម​ថ្ងៃទី​ ២៩ ខែមីនា ឆ្នាំ​២០២០​ ក្នុងនោះអ្នក​ជាសះស្បើយ​មាន​ចំនួន​  ២១នាក់៕