មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ធ្វើ​បទ​បង្ហាញ ស្តី​ពី​ការគ្រប់គ្រង​និង​កំណត់​តំបន់​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​មនុស្ស​ពេញ​វ័យ

ព្រះសីហនុ ៖ មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០២០ បាន​ធ្វើ​បទ​បង្ហាញ ស្តី​ពី​ការគ្រប់គ្រង និង​កំណត់​តំបន់​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​មនុស្ស​ពេញវ័យ​នៅ​ខេត្ត​ព្រះសីហនុ​។​ ពិធី​នេះ​បាន​ធ្វើ​ឡើង សាល​ប្រជុំ​សាលាខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ព្រមទាំង​មន្ត្រី​មកពី​មន្ទីរ អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង ស្រុក និង​តំណាង​អាជីវកម្ម​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះសីហនុ​  ។

លោម តាំង សុ​ចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លើក​ឡ​លង​ថា ក្នុង​រយៈពេល​២ ទៅ​៣​ឆ្នាំ​ចុងក្រោយ ខេត្ត​ព្រះសីហនុ មានការ​រីកចម្រើន​ប្រកបដោយ​ស្តង់ដារ​ខ្ពស់ ដែល​អាច​ផ្ដល់​នូវ​ការ​ទាក់ទាញ និង​កម្សាន្ត​សម្រាប់​ភ្ញៀវ​ទេសចរណ៍ ។ ការរៀបចំ​ការកំណត់​តំបន់​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​ទេសចរណ៍​សម្រាប់​មនុស្ស​ពេញ វ័យ​តប​តាម​ការណែនាំ អនុក្រឹត្យ និង​ការប្រកាស​របស់​ក្រសួងទេសចរណ៍ វា​មាន​សារ​: ប្រយោជន៍​ដល់​វិស័យ​ឯកជន និង​ចូលរួម​ការកាត់បន្ថយ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ផង​ដែរ ។​
លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បន្ត​ថា ខេត្ត​ព្រះសីហនុ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា កំណត់​ក្នុង​គោលនយោបាយ​សេដ្ឋកិច្ច និង​ទេសចរណ៍ អភិវឌ្ឍ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស គំរូ​ពហុ​បំណង ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥ របស់​រាជរដ្ឋាភិបាល និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ជាតិ គឺជា​គោលដៅ​សំខាន់​មួយ​ក្នុងចំណោម​ប៉ូល​អាទិភាព​ទាំង​បួន​រួមមាន​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប​, ខេត្ត​តំបន់​ឆ្នេរសមុទ្រ​, និង​ខេត្ត​ភូមិភាគ​ឦសាន និង​បាន​ប្រសិទ្ធ​នាម “​តារា​រះ​នា​ទិសនិរតី​” នៃ​តំបន់​ឆ្នេរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ និង​ទាក់ទាញ​ទេសចរ ទេសចរណ៍​កម្ពុជា គឺជា​គោលដៅ​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ ។ លោក ប្រ​ធន​មន្ទីរ​បាន​លើក​ឡើង​ទៀត​ថា នៅ​ឆ្នាំ​២០១៩ មន្ទីរ​បាន​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្ស​ពេញវ័យ ២៦​លើក ស្មើនឹង ៥១​ទីតាំង ត្រួតពិនិត្យ​ច្រក​សុវត្ថិភាព​ត្រឹមត្រូវ​ចំនួន ៣២​ទីតាំង អាជីវកម្ម​ដែល​មាន​ប្រព័ន្ធ​គ្រប់គ្រង​អគ្គិសនី​តាម​ស្តង់ដារ​ចំនួន ៣៣​ទីតាំង ក្នុង​នោះ​កម្រិត​មធ្យម ១៨​កម្រិត កម្រិត​ល្អ ០១​ទីតាំង ល្អ​បង្គួរ ១៤​ទីតាំង និង​ការប្រើប្រាស់​បំពង់​អគ្គិសនី​មាន​ចំនួន ៣៣​ទីតាំង ។​

​មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នេះ​ដែរ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ធ្វើ​ការណែនាំ​ឱ្យ​មន្ទីរ​ទេសចរណ៍​ខេត្ត រក​ទីតាំង ឬ​ហ្សូ​ន ដើម្បី​រៀបចំ​មណ្ឌល​កម្សាន្ត​សម្រាប់​មនុស្ស​ពេញវ័យ ពិសេស​ត្រូវ​ស្ទង់​មតិ ស្វែងរក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ ឈាន​ទៅ​ចេញ​ជា​គោលការណ៍ ប្រមូល​ផ្តុំ​សម្រាប់​មណ្ឌល​កម្សាន្ត​មនុស្ស​ពេញវ័យ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់ ធានា​បាន​សន្តិសុខ សុវត្ថិភាព​សាធារណ​ជូន​ដល់​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ ៕

 

 

អត្ថបទ៖ ស៊ុយ ចាន់​ធា