មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ ខេត្តព្រះវិហារ​កំពុង​ធ្វើ​សកម្មភាព​ការងារ​ថែទាំ​ផ្លូវជាតិ ការពង្រីក​ផ្លូវ ​និង​ការ​ចាក់​លូ​អក្សរ​U

​ភ្នំពេញ ​៖ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ ពិសេស​ក្នុងការ​ធ្វើដំណើរ ​និង​ការរំដោះ​ទឹក​ចេញពី​ការ​លិចលង់ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ បាន​និង​កំពុង ធ្វើ​សកម្មភាព​ការងារ​ថែទាំ​ផ្លូវជាតិ ការពង្រីក​ផ្លូវ​ជាមួយនឹង​ការចាក់​លូ អក្សរ​U​ជាដើម​។​

ក្នុង​បណ្ដុំ​រូបភាព​សំខាន់ៗ អំពី​បច្ចុប្បន្នភាព និង​វឌ្ឍនភាព នៅ​ខេត្ត​ព្រះវិហារ ដែល​ លោក​ សំ លាង​ទ្រី​ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​ បានបង្ហាញ​ កាលពី​ថ្ងៃ​សុក្រ ទី​២៤ ខែ​មករា ឆ្នាំ​២០២០ ឲ្យ​ដឹងថា ក្រុមការងារ​ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​បាននិង​កំពុង​ធ្វើ​សកម្មភាព​ការងារ​ថែទាំ​ផ្លូវជាតិ​លេខ​៦២​ ស្ថិតក្នុង​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។​

ការងារ​សាងសង់​ស្ពាន​លើ​កំណាត់​ផ្លូវជាតិ​លេខ​៩៥ ស្ថិត​ក្នុង​ភូមិ​ឆែប​លិច ឃុំ​ឆែប​មួយ ស្រុក​ឆែប ខេត្ត​ព្រះវិហារ​។​

ការងារ​ពង្រីក​ផ្លូវ​កោះកែ និង​ការងារ​ចាក់​លូ​អ៊ុយ ផ្លូវ​ក្នុង​ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ ដែល​អនុវត្ត​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​៕​


អត្ថបទ ៖ ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114