BREAKING NEWS
Search

មហោស្រព​ឥណ្ឌា​ នឹង​សម្ដែង​ជូន​ទស្សនា​ដោយ​សេរី​នៅ​រាជធានី​ភ្នំពេញ​ ចាប់ពី​ថ្ងៃទី​១០​មករា​នេះ​

ភ្នំពេញ ៖ មហោស្រព​ឥណ្ឌា​ នឹង​មកដល់​កម្ពុជា ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១០ ខែ​មករា ​ឆ្នាំ ២០១៧ វេលា​ម៉ោង​០៦និង​០០​នាទី​រសៀល ​នៅ​មហោស្រព​ចតុមុខ ​រាជធានី​ភ្នំពេញ ដោយ​ទស្សនា​ព្រឹត្តិការណ៍​មហោស្រព​វប្បធម៌​នេះ​ដោយ​សេរី ហើយ​ជា​បន្តបន្ទាប់​ទៀត នឹ​ង​ធ្វើឡើង​នៅ ខេត្ត​សៀមរាប ​និង​ខេត្ត​បាត់ដំបង ចាប់តាំងពី​ខែមករា ​ដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០១៧​។​

បើតាម​Face​book ផ្លូវ​ការ​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា ស្ថានទូត​ឥណ្ឌា​ ប្រចាំ​កម្ពុជា និង​ក្រសួង​វប្បធម៌​ នៃ​រដ្ឋាភិបាល​ឥណ្ឌា និង​ដោយមាន​ការគាំទ្រ​ពី​ក្រសួងទេសចរណ៍ និង​ក្រសួង​វិចិត្រ​សិល្បៈ ​នៃ​រដ្ឋាភិបាល​កម្ពុជា មាន​កិត្តិយស​សូម​អញ្ជើញ​ប្រិយមិត្ត​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​មហោ​ស្រព​ឥណ្ឌា​ដែល​ត្រូវ​បាន​រៀបចំឡើង​នៅ​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប ​និង​ខេត្ត​បាត់ដំបង ចាប់​តាំង​ពី​ខែ​មករា ដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០១៧​។

មហោស្រព​នេះ មានការ​សម្ដែង​របាំ​បុរាណ​រាមាយណៈ របាំ​បុរាណ​កា​តាក់​ឥណ្ឌា របាំ​ប្រពៃណី​ម៉ាន​ងារ ពិធីបុណ្យ​ព្រះពុទ្ធសាសនា និង​បុណ្យ​អាហារ​។​

ប្រភព​ដដែល​បន្ត​ថា ពិធី​បើក​ព្រឹត្តិការណ៍​មហោស្រព​ឥណ្ឌា ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​មករា ​ឆ្នាំ​២០១៧ វេលា​ម៉ោង​០៦និង​០០​នាទី​រសៀល​ នៅ​មហោស្រព​ចតុមុខ រាជធានី​ភ្នំពេញ​ ដោយមាន​ការ​សម្តែង​រាមាយណៈ (​រាមកេរ្តិ៍​) សម្ដែង​ដោយ​ក្រុម​សិល្បៈ​ល្បីល្បាញ Kalakshetra នៃ​ប្រទេស​ឥណ្ឌា​។​

ក្នុងការ​សម្តែង​នេះ​ផងដែរ​ នឹង​បន្ត​នៅ​ថ្ងៃទី​១១ និង​ទី​១២ ខែ​មករា ឆ្នាំ​២០១៧​ ជា​ភាគ​ផ្សេងៗ​គ្នា ​នៃ​រឿង​រាមកេរ្តិ៍​។ ដូចនេះ​ សូម​មហាជន​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​មហោស្រព​វប្បធម៌​នេះ ដែល​មាន​ការ​សម្ដែង​របាំ​បុរាណ​រាមាយណៈ របាំ​បុរាណ​កាតាក់​ឥណ្ឌា របាំ​ប្រពៃណី​ម៉ាន​ងារ ពិធីបុណ្យ​ព្រះពុទ្ធ​សាសនា និង​បុណ្យ​អាហារ ដោយ​សេរី​!៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114