BREAKING NEWS
Search

មាន​ដឹង​អត់ ! ខេមរៈ សិរីមន្ត ទទួលបាន​អ្វីខ្លះ​តាមរយៈ​កិច្ចការងារ​ជួយ​សង្គម ?

​ភ្នំពេញ ​៖ តារា​ច​ម្រៀ​ង​ប្រុស​ស្ថិតក្នុង​លំដាប់​ជួរមុខ​ មានកេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ប្រចាំ​ផលិតកម្ម​សាន់​ដេ ​លោក ខេមរៈ សិរីមន្ត មិន​ត្រឹម​តែមាន​ប្រជាប្រិយភាព​ និង​ ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​ប៉ុណ្ណោះ​ទេ ​កន្លងមក​តារា​ប្រុស​រូបនេះ​ក៏​ធ្លាប់​ទទួលបាន​ការ​លើកសរ​សើរ​ពី​អត្ត​ច​រិ​ត​ តាមរយៈ​សកម្មភាព​ក្នុង​កិច្ចការងារ​ជួយ​សង្គម​មួយចំនួនទៀត​ផងដែរ​។


​យ៉ាងណាមិញ​ ទន្ទឹមពេល​ជាមួយគ្នា​នៃ​ដំណើរការ​អាជីព​ជា​អ្នកចម្រៀង​របស់​តារា​ប្រុស​លោក ខេមរៈ សិរីមន្ត កំពុង​ទទួលបាន​ជោគជ័យ​ និង ​ថ្លែ​ផ្កា​នេះដែរ​ កាលពី​ថ្មីៗ​នេះ​លោក ខេមរៈ សិរីមន្ត ក៏​ទើបតែ​ទទួលបាន​នូវ​ការ​ប្រោស​ព្រះរាជទាន​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ ថ្នាក់​មហាសេនា​ពី​ព្រះមហាក្សត្រ​កម្ពុជា​ទៀតផង​។​ម្យ៉ាង​ទៀង​ក្រៅពីនេះ ខេមរៈ សិរីមន្ត ក៏​នៅមាន​មេដាយ​ស្ថាបនា​ជាតិ​ទទួលបាន​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន​ផងដែរ។

​បើ​ផ្អែក​តាម​ការ​ថ្លែង​ឲ្យ​ដឹង​ពី​សំណាក់​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត បាន​សរសេរ​ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន​ស​ម្លឹ​កថា ការចូលរួម​ផ្នែក​មនុស្សធម៌​គ្រប់​រូបភាព​របស់ខ្ញុំ​ជាច្រើន​ឆ្នាំ​ ថ្ងៃនេះ​ខ្ញុំ​បានទទួល​មហា​កិត្តិយស​ពី​ព្រះមហាក្សត្រ​នៃ​យើង ​ប្រោស​ព្រះរាជទានគ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ ថ្នាក់​មហាសេនា និង មេដាយមាស​ស្ថាបនា​ជាតិ​ពីស​ម្ដេច​តេ​ជោ ហ៊ុនសែន កាលពី​ប៉ុន្មាន​ឆ្នាំមុន​។

តារាចម្រៀង​លោក ខេមរៈ សិរីមន្ត បាន​បន្ថែមទៀតថា ក្រៅពីនេះ​លោក​ក៏​ធ្លាប់​ទទួលបាន​នូវ​គ្រឿង​ឥស្សរិយយស មុនី​សា​ភ​ណ្ឌ័​ថ្នាក់ អស្ស​ប្ញ​ទ្ធិ ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន​ ផងដែរ​។ ​ដូច្នេះ​ខ្ញុំ​នឹង​នៅតែ​បន្ត​ចូលរួម​ផ្នែក​មនុស្សធម៌​នេះ​ពេញ​មួយជីវិត​របស់ខ្ញុំ​ ទៅតាម​លទ្ធភាព​ដែល​ខ្ញុំ​មាន​ និង ​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទូទាំងប្រទេស​មាន​សេចក្តីសុខ​សុភមង្គល​គ្រប់​ក្រុម​ក​គ្រួសារ សូម​អគុណ​។

​សូមបញ្ជាក់ថា​ តារាចម្រៀង​ប្រុស​របស់​ផលិតកម្ម​សាន់​ដេ​លោក ខេមរៈ សិរីមន្ត កន្លងមក​ធ្លាប់​ត្រូវបាន​ទស្ស​និជ​ន​ អ្នកគាំទ្រ​ជាច្រើន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តែង​ការគាំទ្រ ​និង​លើកសរសើរ​ពី​អត្ត​ច​រិ​ត ​ក្នុងនាម​តារា​ល្បី​វ័យក្មេង​មួយរូប​ដែល​បាន​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន​ ដើម្បី​ស្វែងរក​មូលនិធិ​ពី​សម្បុរ​សជន​ជួយ​ដល់​កុមារកំព្រា​ និង ​ជនក្រីក្រ​។ ពិសេស​ គឺ​គាំទ្រ​ចំពោះ​សកម្មភាព​ និង ​សណ្តាន​ចិត្ត​មនុស្សធម៌​ ដែល​តារា​រូបនេះ​បាន និងកំពុង​ធ្វើ​នាពេល​បច្ចុប្បន្ននេះ​តែម្តង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114