BREAKING NEWS
Search

មាស ​សុខសោភា ​ក្រើន​រម្លឹក​ស្មារតី​ ចំពោះ​ពលរដ្ឋ​ខ្មែរ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​ជំងឺ​កូវីដ-១៩

ភ្នំពេញ៖ តារាចម្រៀងស្រីសម្លេងស្រទន់ មាស សុសោភា ជា​ថ្មី​ម្តងទៀត​បាន​ចេញ​អំពាវនាវ​និង​ក្រើន​រម្លឹក​ស្មារតីប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសត្រូវបង្កើនការប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​​ជំងឺ​កូវីដ-១៩​។

​សារ​នៃ​ការ​អំពាវ​នាវ​របស់​តារា​ចម្រៀង​​អ្នកនាង មាស សុខសោភា នេះ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​កត់​សម្គាល់​ឃើញ​អំឡុង​រយះ​ពេល​ចុង​ក្រោយ​នេះ​មាន​ពលរដ្ឋ​ខ្មែរ​ខ្លះ​ហាក់​មាន​ការ​ភ្លេច​ខ្លួន​ឬ​ធ្វេស​ប្រហែស​​សម្រាប់​វិធាន​ការ​ការពារ​ជំងឺដ៏កាចសាហាវមួយនេះ។ ប្រាប់​​ គេហទំព័រ​កម្ពុជា​ថ្មី​​តាម​ទូរស័ព្ទ​តារាស្រី មាស សុខសោភា បាន​បង្ហាញ​ចំណា ប់​អារម្មណ៍​និង​អំពាវ​នាវ​ដល់​មហាជន​ថា​ រឿង​សំខាន់​ដែល​នាង​ចង់​បំផុស​មហាជន​នោះ​គឺ​សុំ​កុំ​ភ្លេច​ខ្លួន​លើ​ករណី​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ-១៩​ឱ្យ​សោះ។

មាស ​សុខ​សោភា​ បាន​បន្ត​ថា​ “​បច្ចុប្បន្ន​ខ្ញុំ​ឃើញ​ថា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​តែ​បន្ត​ភ្លេច​ខ្លួន​ចំពោះ​ការ​ការពារ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ។​ ដូច្នេះ​ខ្ញុំ​សុំ​ស្នើរ​ដល់​ពលរដ្ន​ខ្មែរ​ទាំង​អស់​ត្រូវ​បន្ត​ការ​អនុវត្តន៍​តាម​វិធានការ​ណែ​នាំ​របស់​ក្រសួងសុខាភិបាល​ដូច​ជា ​ការ​លាង​ដៃ​ និង​ជែល​ឬ​ទឹកអាកុល​ពាក់​ម៉ាស់​ ពិសេស​រក្សា​គម្លាត​ឆ្ងាយ​ពី​គ្នា ​ហើយ​មិន​ត្រូវ​មាន​ការ​ជួប​ជុំ​គ្នា​ច្រើន​ជា​ដើម​”៕

អត្ថបទ៖ ចាន់រ៉ា