មិនទាន់​គ្រប់​អាយុ ​បើកបរ ​បង្ក​គ្រោះថ្នាក់ ​របួសធ្ងន់​ស្រាល​​៣​នាក់​

ឧត្ដរមានជ័យ ​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើងលើ​ផ្លូវជាតិ​លេខ (២៦ – ២៥) នៅ​ចំណុច​ទួល​តា​អុល ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៧៦ – ៧៧ កាលពី​វេលា​ម៉ោង​១៥​និង​១៥​នាទី ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២០ ស្ថិតនៅ​ក្នុងភូមិ​ថ្មី ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ បង្ក​ឡើង​រវាង​ម៉ូតូ និង​ម៉ូតូ ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជន​បង្ក​ ឈ្មោះ យេន ហួ ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​តា​ដេ​វ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​។ បើកបរ​ម៉ូតូ​ម៉ាក​វេ​វ អ័​រ អេស អ៊ិច ពណ៌​ខ្មៅ + ខៀវ ស៊េរី​ឆ្នាំ​២០០៥ គ្មាន​ស្លាកលេខ ( ពី​លិចទៅ​កើត )បាន​បណ្តាល​ឲ្យ​បុក​ម៉ូតូ​០១​គ្រឿង​ទៀត​យ៉ាង​ពេញ​ទំហឹង​តែម្តង​។​

សមត្ថកិច្ច​បាន​បន្តថា អ្នករងគ្រោះ​ទាំង​៣​នាក់ រួមជាមួយ​ប្រពន្ធ​ឈ្មោះ យ៉ាង ឡុង អាយុ​៥០​ឆ្នាំ ​ត្រូវ​ជា​ប្តី​រងរបួស​ធ្ងន់ និង​ចៅប្រុស​ឈ្មោះ ភាក់ ភា​លាត អាយុ​​១០​ឆ្នាំ រង​របួស​ស្រាល ( អ្នក​រួមដំណើរ )។
អ្នក​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាកលេខ ភ្នំពេញ 1C – 1544 ( បើកបរ​ពី​កើ​តទៅ​លិច ) ឈ្មោះ អុន ឆេន ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ រង​របួស​បាក់​ម្រាមដៃ​ខាងឆ្វេង និង​បែក​ក្បាល​ខាងស្តាំ។​

ចំណែក​វត្ថុតាង​ម៉ូតូ​០២​គ្រឿង​ខាងលើ ( ខូចខាត​ធ្ងន់ ) ត្រូវ​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង ដើម្បី​ចាត់​បន្ត​តាម​នីតិវិធី​ច្បាប់​៕


​អត្ថបទ ៖ ចាន់ ធី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114