មិន​ចង់​ជឿ​ទេ​! ​ប្រៀប​ធៀប​រូប​ថត​កាល​ពី​១៩​មុន​នឹង​ឥលូវ ​Aum ​នៅ​តែ​ក្មេង​ស្រស់​ស្អាត​មិន​ប្ដូរ​សោះ​
BREAKING NEWS
Search

មិន​ចង់​ជឿ​ទេ​! ​ប្រៀប​ធៀប​រូប​ថត​កាល​ពី​១៩​មុន​នឹង​ឥលូវ ​Aum ​នៅ​តែ​ក្មេង​ស្រស់​ស្អាត​មិន​ប្ដូរ​សោះ​

មកដល់ឆ្នាំនេះ Aum Patchrapa មានអាយុ៤១ឆ្នាំហើយ ប៉ុន្តែតារាស្រីថៃរូបនេះដូចជាមិនអើពើគិតគូពីរឿងរៀបការសោះ ហើយ​បើ​ក្រឡេក​មើល​ពី​រូបសម្រស់វិញ ស្ទើរតែមិនបាច់និយាយ ព្រោះដូចប្រិយមិត្តអ្នកគាំទ្រធ្លាប់បានឃើញស្រាប់ហើយថា ពីមួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ​នាង​កាន់​តែស្រស់ស្អាត នៅតែរាជនីជួរមុខក្នុងឧស្សាហកម្មកំសាន្តថៃ គ្មានគូរប្រជែង​ឬក្មេង​ស្រករក្រោយ​ណា​អាចម​ក​បំបាក់​បាន​ឡើយ​។

អាយុនឹងមុខមាត់របស់ Aum ស្ទើរតែមិនមានអ្នកជឿថានាងមានអាយុស្មើនឹងធ្វើអ៊ុំគេបានទៅហើយ។ បន្ថែមលើនេះ កាលពីថ្មីៗ Aum ​បាន​គាស់​កកាយ​យកបានរូបចាស់មួយសន្លឹករបស់នាងមកផុសបង្អួតអ្នកគាំទ្រ ដែលរូបនោះគិតមកដល់ពេលនេះ មាន​អាយុ​កាល ​១៩​ឆ្នាំ​មក​ហើយ​។

អ្វីដែលបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមបង្ហាញការចាប់អារម្មណ៍ខ្លាំង គឺសម្រស់កំពូលតារាស្រីរូបនេះ មិនបាន​មានការ​ថយ​ចុះ​ឡើយ ​មានតែស្អាតខ្លាំងៗមួយកម្រិតទៀត រហូតមានហ្វេនខ្លះនាំគ្នាលួចសួរ ថាតើមានគន្លឹះអ្វីខ្លះ បានជា Aum នៅស្អាត​ទាក់​ទាញ​មាន​មន្តស្នេហ៍ មិនប្រែរប្រួលយ៉ាងនេះ៕

ចុចអាន៖នរណាពេញចិត្តគូនេះខ្លះ? Film និង Vill កំពុងមានរឿងថ្មីរួមគ្នា ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ចុចអាន៖ឃើញ​ហើយ​ស្រៀវ​ខ្នង​ ​Atichart ​និង​ភរិយា​ហាត់​ប្រា​ណ​សុទ្ធ​តែ​ក្បាច់​សា​ហាវ ​

អត្ថបទផ្ដល់ដោយ៖poraman