មិន​មែន​លំ​ៗ​ទេ​! ​មើល​រាង ​Jennie ​ផង ​តាំង​ពី​ចូល​សិល្បៈ​មក​ដល់​ឥឡូវ​កាន់​តែ​មាន​ភាព​ស៊ិច​ស៊ី​
BREAKING NEWS
Search

មិន​មែន​លំ​ៗ​ទេ​! ​មើល​រាង ​Jennie ​ផង ​តាំង​ពី​ចូល​សិល្បៈ​មក​ដល់​ឥឡូវ​កាន់​តែ​មាន​ភាព​ស៊ិច​ស៊ី​

រយៈពេល ៤ឆ្នាំកន្លងមកនៃការបង្ហាញខ្លួនដំបូងរបស់ Jennie សមាជិកក្រុមចម្រៀង BLACKPINK សង្កេតឃើញថានា​បច្ចុប្បន្ន​នេះ ​នាង​កាន់​តែ​មានភាពស៊ិចស៊ី។

ជាពិសេសចាប់តាំងពីមានការចូលរួមការងារថតផ្សព្វផ្សាយ និងសកម្មភាពមួយចំនួន​នៅតាមបណ្ដាប្រទេស​ខាងប៉ែកអឺរ៉ុប​អាមេ​រិក ​នាង​បាន​ក្លាយ​ជា​តារា​ស្រី​កូរ៉េពេញនិយម គាំទ្រខ្លាំងបំផុតនៅទីនោះ។

ថ្មីៗនេះ ក៏មានរូបថតទាំងក្នុង និងក្រៅឆាករបស់តារាស្រីកើតឆ្នាំ ១៩៩៦ នេះផងដែរលេចឡើង​នៅបណ្ដាញ​សង្គមយ៉ាង​គួរឱ្យ​ចា​ប់​​​អារម្មណ៍​​ជា​​ខ្លាំង​​។ ក្នុងនោះ បានបង្ហាញឱ្យឃើញថា Jennie នាងពិតជាមានរូបរាងស៊ិចស៊ី តូចច្រឡឹងស្អាត ជាមួយនឹងឈុត​ស​ម្លៀក​​​បំពាក់​​​ខើច​​​ខ្លី​​ជា​​ច្រើន​ម៉ូត ​ដែល​សក្តិ​សម​នឹង​នាង ​បូកផ្សំនឹងសម្រស់ស្អាតបែបធម្មជាតិទាក់ទាញ ធ្វើឱ្យប្រិយមិត្ត​អ្នកគាំ​ទ្ររបស់​នាង​​ឈ្លក់​​វង្វេង​​​​មិន​​​​តិច​​​​នោះ​​​​ទេ​​​​៕

ចុចអាន៖យុវវ័យចាប់អារម្មណ៍ខ្លាំងក្រោយលេចធ្លាយរូបពីក្មេងរបស់ Woo Do Hwan អង្គរក្សសង្ហាក្នុងរឿង « The King »

ចុចអាន៖គូស្នេហ៍តារាល្បី Lee Donggun និង Jo Yoonhee សម្រេចដាក់ពាក្យលែងលះគ្នា ក្រោយរៀបការបាន ៣ឆ្នាំ

អត្ថបទផ្ដល់ដោយ៖poraman