BREAKING NEWS
Search

មុខងារសំខាន់​ទាំងប្រាំដែលត្រូវចេះ​មុនចូលកាន់ការងារគ្រប់គ្រងកម្រិត​បឋម

ខណៈពេលដែលអ្នកគ្រប់គ្រងតែងតែចាត់ទុកការងាររបស់ពួកគេថាជាភារកិច្ចតំរង់ទិសទស្សនៈនិងតាមដានបុគ្គលិក តាមពិត​វាជាការគិតខុស។

នៅកម្រិតមូលដ្ឋាននៃការគ្រប់គ្រងមនុស្ស​ដំបូង យើងតោងចេះគ្រឹះទាំង៥នេះសិន​។


១ ការធ្វើផែនការPlanning:

គិតពីការធ្វើផែនការនៅក្នុងតួនាទីគ្រប់គ្រង គឺគិតថាតើថដំណើរការនៃគោលដៅនិងសកម្មភាពសមស្របណាគួរជ្រើស​យក ដើម្បីបន្តទៅមុខសកម្ម ហើយបន្ទាប់មកកំណត់ថាតើត្រូវប្រើយុទ្ធសាស្រ្តអ្វីខ្លះ សកម្មភាពអ្វី ធនធានអ្វីខ្លះដើម្បីសម្រេចគោលដៅ។
២ ការរៀបចំOrganizing:

នេះជាដំណើរការនៃការបង្កើតទំនាក់ទំនងរវាងកម្មករនិយោជិតដែល​អនុញ្ញាតឱ្យកម្មករនិយោជិតធ្វើការជាមួយគ្នាដើម្បីសំរេចបានគោលដៅរបស់អង្គភាព ដោះស្រាយទំនាស់​និងសម្រួលបញ្ហា ជួយគាំទ្រពេលមានវិបត្តិ។
៣ ដឹកនាំLeading

មុខងារនេះពាក់ព័ន្ធនឹងការបង្ហាញចក្ខុវិស័យ បង្កើនថាមពល និងបំផុសលើកទឹកចិត្តមនុស្សក្នុងក្រុម ដោយប្រើចក្ខុវិស័យ បង្កើនឥទ្ធិពលវិជ្ជមាន សិល្បៈបញ្ចុះបញ្ចូលនិងជំនាញទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពដើម្បីឱ្យផលិតភាពការងារកើន និងគ្រប់គ្នា​ធ្វើការបានដោយរលូន។
៤ ធនធានមនុស្ស​Staffing

ចេះវិធីជ្រើសរើសបុគ្គលិ រក្សា​បុគ្គលិក បង្រៀន​បុគ្គលិក​ សម្រាប់មុខតំណែងនៅក្នុងក្រុមហ៊ុន នាយកដ្ឋាននានា និង​លើកទឹកចិត្ត​ថា​តើអ្នកណា​សមជាបុគ្គលិកគម្រូ។
៥ ការត្រួតពិនិត្យControlling:

វាយតម្លៃថាតើអ្នកកំពុងតែសំរេចគោលដៅរបស់អ្នកបានល្អប្រសើរធ្វើឱ្យប្រសើរឡើងនូវការអនុវត្តសកម្មភាពចាត់វិធានការយ៉ាងដូចម្តេច។ ដាក់ដំណើរការឱ្យបានត្រឹមត្រូវដើម្បីជួយអ្នកបង្កើតស្តង់ដារដូច្នេះអ្នកអាចវាស់ប្រៀបធៀបនិងធ្វើការសម្រេចចិត្ត។

ការគ្រប់គ្រងគឺជាវិន័យដែលមានសំណុំមុខងារទូទៅ ៥ យ៉ាងនេះជាចំណុចដំបូងនិងចាំបាច់។ ការរៀបចំផែនការ ការរៀបចំបុគ្គលិក ការដឹកនាំពួកគេ និងការត្រួតពិនិត្យ។ មុខងារទាំង ៥ នេះគឺជាផ្នែកមួយនៃការអនុវត្តពីវិធីក្លាយជាអ្នកគ្រប់គ្រងដែលជោគជ័យ។

ការយល់ដឹងអំពីមុខងារទាំង៥នេះច្បាស់ នឹងជួយអ្នកគ្រប់គ្រងនានា ផ្តោតការខិតខំប្រឹងប្រែងលើសកម្មភាពប្រចាំថ្ងៃ ដែលខ្លួនទទួលបានលទ្ធផល។

ស្រស់

ប្រភព The Principl 

ចុចអាន «ដើរតួជាខ្លួនយើង» គន្លឹះធំបង្អស់ដើម្បី​ជោគជ័យ​ពេលនិយាយជាសាធារណៈ

ចុចអាន អាជីវកម្មលក់និងផ្តល់សេវាកម្ម មួយណាល្អជាងសម្រាប់បើករកស៊ីដំបូង?