ព័ត៍មានទាន់​ហេតុការណ៏
Search

មុខរបរ​ចិញ្ចឹម​មាន់​សាច់​ខ្មៅ​ ឆ្អឹង​ខ្មៅ មាន​តិចតួច​ ដោយសារ​ពុំ​សូវ​មាន​តម្រូវការ

សៀមរាប ​៖​ អ្នក​ចិញ្ចឹម​មាន់​សាច់​ខ្មៅ​ឆ្អឹង​ខ្មៅ មាន​តិចតួច​បំផុត​ ដោយ​គេ​យល់ថា​ជា​ពូជ​មាន់​នាំចូល​ពី​ថៃ ក៏ប៉ុន្តែ​ប្រភេទ​មាន​នេះ ​មានតម្លៃ​ថ្លៃ​ជាង​មាន់​ស្រុក។

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន​សាច់​ខ្មៅ​ឆ្អឹង​ខ្មៅ ក្នុង​ខេត្តសៀមរាប ដែលមាន​ឈ្មោះថា លោក​សំណាង បាន​ចិញ្ចឹម​ពូជ​មាន់​នេះ​២​ឆ្នាំ​មកហើយ ដោយ​នាំ​កូន​ពូជ​ចូល​ពី​ប្រទេស​ថៃ។

លោក​សំណាង​បាន​ឲ្យ​ដឹងទៀតថា ការចិញ្ចឹម​មាន់​ខ្មៅ​នេះ​គឺ​នាំចូល​ពី​ពូជ​កូន​ដែលមាន​តម្លៃ​១​ក្បាល​១០០​បាត ដោយ​ចិញ្ចឹម​ប្រើ​រយៈពេល​៣​ខែ​២០​ថ្ងៃ​ដូច​មាន់​ក្នុងស្រុក​ដែរ តែ​ពូជ​មាន​នេះ​ពុំ​សូវ​សាយ​កូន​ដូច​មាន់ស្រុក​នោះឡើយ។ រោង​ចិញ្ចឹម មាន់ របស់លោក​សំណាង មាន​មាន់​ញី ៦០​ក្បាល និង​ឈ្មោល ១០​ក្បាល​ប៉ុណ្ណោះ​ ដោយ​ក្នុង​ទ្រុង​នីមួយៗ​ដាក់​ឈ្មោល​១​ក្បាល។ ពូជ​មាន​សាច់​ខ្មៅ​ឆ្អឹង​ខ្មៅ​នេះ​លក់​ចេញ​បាន​ថ្លៃ​ចាប់ពី​១៨០០០​រៀល ទៅ ២៥០០០​រៀល ក្នុង​១​គីឡូ ដោយ​លក់​ចេញ​ភាគច្រើន​ទៅដល់​រោង​ការដែល​ភាគច្រើន​គេ​និយម​ទទួលទាន​ជា​ស៊ុប​មាន់​ខ្មៅ។ ម្យ៉ាងទៀត​ពូជ​មាន់​ខ្មៅ​នេះ​វា​មាន​ឆ្អឹង​ខ្មៅ​ដិត តែ​ក្នុង​រយៈពេល​ដែល​ចិញ្ចឹម​ពី​តូច​បាន​១​ខែ ឬជាង​១​ខែ​ប៉ុណ្ណោះ​សម្បុរ​ពណ៌​ឆ្អឹង​ខ្មៅ​អាច​នឹង​លែង​ខ្មៅ​តទៅទៀត​ហើយ។

លោក​សំណាង​បន្តថា ការចិញ្ចឹម​មាន​នេះ សំដៅ​តែ​ក្នុង​ទីផ្សារ​ក្នុងស្រុក​ពិសេស​ការ​កុម្ម៉ង់​ក្នុង​ពិធី​មង្គលការ​ ឬ​បុណ្យ​ទៀន ដែល​ប្រជាពលរដ្ឋ​យើង​និយម​យក​មាន់​ខ្មៅ​នេះ ​ទៅ​ចម្អិន​ជា​ស៊ុប​ប៉ូវ​កម្លាំង៕

​ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114