មូលនិធិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​ ទទួល​បាន​វិភាគទាន​ប្រាក់​បៀរ​វត្ស​ដោយ​ស្ម័គ្រចិត្ត​ពី​មន្ត្រី​សាធារណៈ​កើន​ដល់​ជាង​៩​លាន​ដុល្លារ
BREAKING NEWS
Search

មូលនិធិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​ ទទួល​បាន​វិភាគទាន​ប្រាក់​បៀរ​វត្ស​ដោយ​ស្ម័គ្រចិត្ត​ពី​មន្ត្រី​សាធារណៈ​កើន​ដល់​ជាង​៩​លាន​ដុល្លារ

​ភ្នំពេញ ​៖ ​មូលនិធិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​ ទទួល​បាន​វិភាគទាន​ប្រាក់​បៀរ​វត្ស​ដោយ​ស្ម័គ្រចិត្ត​ពី​មន្ត្រី​សាធារណៈ​កើន​ដល់​ជាង​៩​លាន​ដុល្លារ​អាមេរិក​ សម្រាប់​ប្រើប្រាស់​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។

​យោងតាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ម៉ោង​១៧ ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២០ មាន​ថ្នាក់ដឹកនាំ និង​មន្ត្រី​សាធារណៈ​ចំនួន ៦៤ ៦៨០​នាក់ មកពី​ក្រសួង ស្ថាប័ន ចំនួន​៤១ បាន​ចូលរួម​វិភាគទាន​ប្រាក់​បៀវត្ស​ដោយ​ស្ម័គ្រចិត្ត ជូន​មូលនិធិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដោយមាន​ចំនួន​ទឹកប្រាក់​សរុប​កើន​ដល់ ៣៦ ៧៦៧ ៣៦៧ ០០០​រៀល ឬ​ប្រហាក់ប្រហែល ជាង​៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៨ ​ខែ​មេសា​ឆ្នាំ ​២០២០​នេះ​កម្ពុជា​នៅសល់​អ្នកជំងឺ​កូ​វីដ​១៩​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​តែ​៣​នាក់​ប៉ុណ្ណោះ ​ក្នុងចំណោម​អ្នកជំងឺ​សរុប​១២២​នាក់​ ក្នុង​នោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​១១៩​នាក់​។

​គួរ​បញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២០​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​សម្រេច​មួយ បង្កើត​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​ដឹកនាំ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន អម​ដោយ​អនុប្រធាន​ប្រធាន​៥​រូប និង​សមាជិក​ជា​៤០​នាក់ ដែល​ក្នុង​នោះ​មាន​២០​នាក់ មកពី​បណ្តា​ក្រសួង​ស្ថាប័ន​ផ្សេងៗ និង​សមាជិក​ដទៃ​ទៀត​ជា​អភិបាល​រាជធានី​ខេត្ត​ទាំងអស់​៕

​អទ្ថបទ៖ សំអឿន​

ចុចអាន៖ ទោះ​បី​ស្ថាន​ភាព​ជំងឺ​មាន​ការ​ថយ​ចុះ តែ​ប្រតិបត្តិ​ការទប់ស្កាត់ បង្ការ និង​គ្រប់គ្រង​មេរោគ​កូ​វីដ​១៩ នៅ​តែ​មាន