BREAKING NEWS
Search

មេឃ​កំពុង​ភ្លៀង​ដើរកាត់​វាលស្រែ ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់

ព្រះសីហនុ​ ៖ ស្ត្រី​ចំណាស់​ម្នាក់​ ត្រូវ​រន្ទះបាញ់​បណ្តាល​ឲ្យ​ដួល​ស្លាប់​នៅ​លើ​ភ្លឺស្រែ ខណៈ​ពេល​ដែល​គាត់​ដើរ​ក្នុង​ស្រែ​ពេល​មេឃ​កំពុង​ភ្លៀង​។

ករណី​គ្រោះធម្មជាតិ​ប្រល័យ​ជីវិត​មនុស្សលោក​នេះ បាន​កើតមានឡើង​នៅ​ម៉ោង​ប្រមាណ​១​រសៀល ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ទួល​ទ្រៀក​ភូមិ​បឹង​តា​ព្រហ្ម ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

ក្រោយ​កើតហេតុ ភ្លាម គេ​ឃើញ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​នាំ​គ្នា​រត់​ទៅ​មើល ហើយ​ជួយ​ធ្វើ​ចលនា​សង្គ្រោះ​បឋម​ដែរ ប៉ុន្តែ​ជនរងគ្រោះ​គាត់​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​។ ​នៅ​កន្លែង​កើតហេតុ​គេ​សាកសព​ស្ត្រី​រងគ្រោះ​ដេក​ផ្ងារ​ពោះ​ឡើងលើ ហើយ​នៅ​ក្បាល​មាន​រុំ​ក្រមា​និង​លើ​ផ្ទៃមុខ​សាកសព​គេ​ឃើញ​មាន​ស្នាមរបួស​ហូរឈាម​ចេញ​តាម​ច្រមុះ ​និង ​ប្រឡាក់​ផុក​ពេញ​ផ្ទៃមុខ​ផង​ដែរ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា សាកសព​មានឈ្មោះ នង់ សា​មិត្ត អាយុ៦៣ឆ្នាំ មាន​ទីលំនៅ​ក្បែរ​ចំណុច​កើតហេតុ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ​របស់​កម្លាំង​ជំនាញ សាកសព​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
ស៊ុយ ចាន់​ធា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114