មេបញ្ជាការ​ខេត្តស្វាយរៀង​ បរិច្ចាគ​ប្រាក់បៀវត្ស ១.០០០.០០០​រៀល រយៈពេល​៨​ខែ ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩

ស្វាយរៀង​ ៖ ឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២០​នេះ បាន​ប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស​របស់ខ្លួន ចំនួន ១​លាន​រៀល សម្រាប់​រយៈពេល ៨​ខែ ចាប់ពី​ខែឧសភា ដល់​ខែធ្នូ ឆ្នាំ​២០២០ ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។

លោកស្រី វរសេនីយ៍ទោ នួន នី​ម មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង នៅ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២០ បាន​ប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​ខ្លួន ចំនួន​២០០,០០០​រៀល សម្រាប់​រយៈពេល ៨​ខែ ចាប់ពី​ខែឧសភា ដល់​ខែធ្នូ ឆ្នាំ​២០២០ ជូន​ដល់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩៕
គឹម​សេង

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114