ម្ចាស់​បទ​សម្រែក​បេះដូង ខាន់ ជេ​ម​ស៍ ដូរ​ស៊េរី​រថយន្ត​ទំនើប ទទួល​ការ​ជូនពរ​ពី​មហាជន​យ៉ាង​ច្រើន​
BREAKING NEWS
Search

ម្ចាស់​បទ​សម្រែក​បេះដូង ខាន់ ជេ​ម​ស៍ ដូរ​ស៊េរី​រថយន្ត​ទំនើប ទទួល​ការ​ជូនពរ​ពី​មហាជន​យ៉ាង​ច្រើន​

ភ្នំពេញ ៖ ​ម្ចាស់​បទ ​សម្រែក​បេះដូង ខាន់ ជេ​ម​ស៍ កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២០​ បាន​បង្ហោះ​រថយន្ត​ទំនើប​មួយ​គ្រឿង បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​មហាជន និង អ្នកគាំទ្រ។​

​ភ្ជាប់​រូបភាព​ចំនួន​២​សន្លឹក នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ខ្លួន ដោយ​សរសេរ​យ៉ាង​ដូច្នេះ​ថា «​ស្វាគមន៍​សមាជិក​ថ្មី ហេងៗ​ណា​»។

​អ្នកគាំទ្រ​ជា​ច្រើន​នាក់​របស់​តារា​ប្រុស​រូប​នោះ​ ​សម្ដែង​ការ​អបអរសាទរ និង​ជូនពរ​ឲ្យ​កាន់តែ​រក​ទទួលទាន​មានបាន​ថែមទៀត​ផង​ដែរ​។​

លោក ខាន់ ជេ​ម​ស៍ ម្ចាស់បទ​សម្រែក​បេះដូង​ ថ្វីត្បិត​តែ​លោក​ជា​តារា​ចម្រៀង​ជើង​ចាស់​ក៏​ពិត​មែន តែ​ការ​ស្រលាញ់​ និង​គាំទ្រ​ពី​មហាជន​វិញ គឺ​នៅ​តែ​មាន​សន្ទុះ​ខ្លាំង​ដដែល មិន​ចាញ់​តារា​ល្បី​ក្នុង​ស្រុក​ឯ​ទៀត​ឡើយ​៕
អត្ថបទ ៖ នាងតូច​

សូមចុចអាន ៖ គូ​ម៉ា ផ្ទុះ​ប្រតិកម្ម​ក្រោយ​មានការ​លើក​ឡើង​ថា ម៉ៅ គឹម​ធីតា មាន​ផ្ទៃពោះ​ជាមួយ​ខ្លួន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114