ព័ត៍មានទាន់​ហេតុការណ៏
Search

យកវត្ថុទាំងប្រាំពីរនេះចេញពីផ្ទះបន្ទាន់ប្រសិនបើចង់រកស៊ីមាន​បាន

វត្ថុមួយចំនួន​ដែលយើង​រក្សាទុកក្នុងផ្ទះ ដោយមិនបាន​ចាប់អារម្មណ៍​អាចជា​ថាមពលអវិជ្ជមាន​ដែលចូលមករារាំង យើងមិនឱ្យទទួលបានភាពចម្រុង​ចម្រើន។ របស់ទាំងនោះមាន​ដូចជា៖

១ គំនរ​ឈើ​បាក់បែក



យើង​ធ្លាប់តែលឺ​រឿងកញ្ចក់បាក់បែក តែមិនបានគិតថា​គំនរ​ឈើចាស់ៗឬបាក់បែកកំពុងតែជាហុងស៊ុយ​អាក្រក់​ឆេះ​សន្ធោ​សន្ធៅ​បំផ្លាញ​សុភមង្គលក្រុមគ្រួសារអ្នក។​ កន្លែងដែលអាចទុកបានគឺនៅចង្រ្កាន​ដែលនឹង​យកធ្វើ​ឱសថដាំស្ល មិនអាចស្តុកទុកកាន់ខែឆ្នាំ​បានដាច់ខាត។

២ ផ្កាស្រស់ដែលស្រពោនក្រៀមស្ងួត

ផ្កាស្រស់នាំមកនូវលាភជ័យ​ ពេលវាស្រពោន​ត្រូវប្រញាប់ដូរចេញកុំសោកស្តាយ ទោះបីជា​បាច់ផ្កានោះ​ជូន​មក​ដោយ​មនុស្ស​ពិសេសក្តី។ ទុក​ផ្កា​ក្រៀមស្រពោនក្នុងផ្ទះ ជីវិត​ស្នេហា​របស់អ្នកនឹង​រង្គោះរង្គើនៅមិនសុខ។

៣ រូបសំណាក់សត្វព្រៃ​សាហាវៗ

សត្វព្រៃមិនសត្វសាហាវនានាមិនមែន​ជាហុងស៊ុយល្អ​សម្រាប់តាំងក្នុងផ្ទះឡើយ។ រូបទាំងនេះ​បានរារាំង​នូវ​លាភសក្ការៈ អាចឈាន​ដល់ការ​នាំមកនូវ​ឧបទ្រុបចង្រៃបាន។

៤ សម្បុកពីងពាង

សម្បុកពីងពាង​នៅមួយថ្ងៃ​រឿង​ចង្រៃ​កើឡើងនាំក្តៅក្រហាយ​មិនលែង។ ​ត្រូវសំអាត​ចេញមិនឱ្យរំលង​។

៥ រូបវិមាន Taj malhal ប្រទេសឥណ្ឌា

វិមាន​Taj Malhalរបស់ឥណ្ឌា​ជាតំណាង​នៃសេចក្តីស្លាប់​និង​ភាពប្រាសព្រាត់ បើអ្នកអាន​ KPT ហើយបាន​ទៅ​លេង​ឥណ្ឌាកុំច្រលំដៃទិញ​ផ្ទាំង​គំនូរ​ឬ​វត្តុអនុស្សាវរីយ៍អ្វីមូយតំណាង​វិមាន​នេះមកតាម​ខ្លួនឱ្យសោះ។

៦ កញ្ចក់បែកប្រេះ

បណ្តាកញ្ចក់បែកប្រេះ​ឬទូរសព្ទដែលខូច​Screenនឹង​នាំមកនូវទំនាស់​ការងារ​ដែលសឹងអាចបាត់បង់​អាជីពនិង​ប្រាក់ចំណូល មិនត្រូ​វសោកស្តាយ​អ្វី​ក្នុងការ​គ្រវាត់ចោល​របស់ទំាង​នោះទេ។

៧ នាឡិកា​ខូចឬអស់ថ្ម

ទ្រនិចនាឡិកា​ដែលជាប់គាំង​និងធ្វើឱ្យអពមង្គល​ចូលមករួម​រឹត ពេញរង្វង់គ្រួសាររបស់អ្នក។

​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114