អបអរសាទរ ព្រលាន​យន្តហោះ​​ខេត្ត​ព្រះសីហនុ បញ្ចប់​គម្រោង​ពង្រីកផ្លូវ​យន្តហោះ​រួច​មុនផែនការ

ការពង្រីកនិងជួសជុលផ្លូវហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិក្នុងខេត្តព្រះសីហនុ បាន​បញ្ចប់​​រួច​រាល់​។

កាលពីម្សិលមិញក្រុម​វិស្វករ​បានប្រារព្វពិធីដ៏សំខាន់បញ្ចប់ការងារពង្រីក​ផ្លូវហោះហើរក្រាលកៅស៊ូចម្ងាយ ៣៣០០ ម៉ែត្រ ដែលសម្រេច​មុនកាលកំណត់ជិត ១ខែកន្លះ។

បើ​តាម​មន្រ្តី​ទទួល​បន្ទុក​ការងារ​បាន​បញ្ជាក់​ថា ដំណាក់កាលចុងក្រោយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលនៅសេសសល់ គឺការងារដាក់តំឡើងភ្លើងបំភ្លឺផ្លូវហោះហើរ។

ក្នុងពេលឆាប់ៗនេះអាកាសយានដ្ឋាន នឹងអាចទទួលយន្តហោះធំៗ ដូចជា Airbus A350-1000 និង Boeing 777-300ER និងមានជើងហោះហើរត្រង់ឆ្ងាយ ទៅមកខេត្តព្រះសីហនុ។

គួរ​បញ្ជាក់​ថា គម្រោងនពង្រីកផ្លូវ​ហោះហើរព្រលានយន្តហោះ​ខេត្ត​ព្រះសីហនុ បានចាប់ផ្តើមនៅខែកក្កដាឆ្នាំ ២០១៨ ដោយមានក្រុមការងារពី ៣៥០ ទៅ ៤០០ នាក់ ត្រូ​វ​ធ្វើការ​ចែកចេញជាពីរវេន (វេនមួយថ្ងៃ និងវេនមួយយប់) ធ្វើការ៦ថ្ងៃក្នុងមួយសប្តាហ៍៕ ដីក្រហម