យន្តហោះ​ ដឹក​អ្នកដំណើរ​ជាង​១០០​នាក់ ​បែក​កង់​នៅ​ពេល​ចុះចត​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប
BREAKING NEWS
Search

យន្តហោះ​ ដឹក​អ្នកដំណើរ​ជាង​១០០​នាក់ ​បែក​កង់​នៅ​ពេល​ចុះចត​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប

សៀមរាប ​៖​ យោង​តាម​មន្ត្រី​ប្រចាំការ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​បាន​ឲ្យ​ដឹង​ថា ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧​នេះ យន្តហោះ​របស់​ចិន​ដឹក​អ្នកដំណើរ​ជាង​១០០​នាក់ ​បាន​បែក​កង់​នៅ​ពេល​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ប៉ុន្តែ​ពុំ​មាន​អ្នករងគ្រោះ​ដល់​អ្នកដំណើរ​នោះ​ទេ។

យន្តហោះ​របស់​ចិន​នេះ មាន​ជើង​ហោះហើរ​លេខ​ZA484 មកពី​ខេត្ត WUHAN ប្រទេស​ចិន ដោយ​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប ហើយ​បាន​បែក​កង់​នៅ​លើ​ចុង​ផ្លូវ​រត់ នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ជួយ​អន្តរាគមន៍។

នេះ​គឺជា​ភព្វ​សំណាង​ណាស់ ​ដែល​មិនមាន​នរណា​ម្នាក់​រងគ្រោះ​ ហើយ​ករណីនេះ​សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យ​ពី​ស្ថានភាព​កង់​យន្តហោះ​នេះ៕


 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114