BREAKING NEWS
Search

យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ ថ្ងៃ​ទី​២៦ ​ខែមីនា​ សមត្ថកិច្ច​បង្ក្រាប​១២​ករណី​ ឃាត់​ជនសង្ស័យ​៣០​នាក់

ភ្នំពេញ​ ៖​ យោង​តាម​របាយការណ៍​លទ្ធផល​ផ្លូវការ នៃ​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន របស់​លេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ប្រតិបត្តិការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង គ្រឿងញៀន ខុសច្បាប់ លើក​ទី​១ ប្រចាំ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៧ សមត្ថកិច្ច​ទូទាំង​បង្ក្រាប ( ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់ ) ចំនួន ១២​ករណី ឃាត់​ជនសង្ស័យ ៣០​នាក់ ( ស្រី ៦​នាក់ ) វត្ថុតាង​ចាប់យក​សរុប មេ​តំ​ហ្វេ​តា​មីន ( ice ) ៤៧,៩២​ក្រាម និង ១២​កញ្ចប់​តូច កេ​តា​មីន ១,៦​ក្រាម អ៊ិ​ច​ស្តា​ស៊ី ៣៥,៧៣​ក្រាម ហេ​រូ​អ៊ី​ន ០,០៩​ក្រាម។

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប រួមមាន ការ​ជួញដូរ ៩​ករណី ឃាត់ មនុស្ស ២១​នាក់ (​ស្រី ៥​នាក់​) ប្រើប្រាស់ ៣​ករណី ឃាត់ ៩​នាក់​(​ស្រី ១​នាក់​) ។ កម្លាំង​អាវុធហត្ថ បង្ក្រាប ជួញដូរ ៣​ករណី ឃាត់​ជនសង្ស័យ ៨​នាក់​(​ស្រី ១​នាក់​) ។ អ្នកមាន​ផ្ទុក​សារធាតុ​ញៀន ៩​នាក់ ជួញដូរ ០​នាក់ លើ​២១​នាក់ និង​ប្រើប្រាស់ ៩​នាក់ លើ​៩​នាក់។

យោង​តាម​របាយការណ៍​ដដែល​បាន​បង្ហាញ​បន្ត​ឲ្យ​ដឹង​ថា ចំពោះ​លទ្ធផល​ទាំងអស់ ចូលរួម​បង្ក្រាប​ដោយ ៦ អង្គភាព រួមមាន ១.​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ២.​ខេត្តបាត់ដំបង ៣.​ខេត្តកណ្ដាល ៤.​ខេត្តសៀមរាប ៥.​ខេត្តស្វាយរៀង និង​៦.​រាជធានី​ភ្នំពេញ​។

លទ្ធផល​សរុប នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន សម្រាប់ ខែមករា ឆ្នាំ​២០១៧ បង្ក្រាប ១១៤៤​ករណី ឃាត់​មនុស្ស ២៧៧៣​នាក់ ស្រី​២៦៧​នាក់ រឹបអូស​គ្រឿងញៀន ៥៤៨៤.០៦g, និង​កញ្ឆា ៣៥១៩g + ៨២​ដើម។ ចំណែក ខែកុម្ភៈ ឆ្នាំ​២០១៧ បង្ក្រាប ៩២១​ករណី ឃាត់ ២០៥៣​នាក់ ស្រី​២១៥​នាក់ រឹបអូស​គ្រឿងញៀន ៧៤៣៥.៨៣g, និង​កញ្ឆា ៤៧.៣៤g + ៧៩៤៧៨ដើម។

លទ្ធផល​អនុវត្តន៍​ច្បាប់​ពីថ្ងៃ​ទី​១ ខែមករា រហូតដល់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៧ សរុប ២៦៣០ ករណី ឃាត់​មនុស្ស ៥៩៧០​នាក់ ស្រី ៦១២ នាក់ ក្នុង​នោះ ចាប់​យក​វត្ថុ​តាង សារធាតុ​ញៀន​គ្រប់​ប្រភេទ ២៤kg ៩០៥.៦៩g និង ៣៥៦៤​កញ្ចប់​តូច ១៨​ធំ កញ្ឆា​ក្រៀម ៧ គ​.​ក្រ ៥៦៦​ក្រាម និង ៩៧៥៨៧​ដើម៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114