BREAKING NEWS
Search

យុទ្ធសាស្រ្ត ៥ យ៉ាង​ដើម្បី​បង្កើន​សមិទ្ធផល​ការងារ​កាន់​តែ​យ៉ាង​រលូន

​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផលិតភាពការងារ និងដំណើរការប្រចាំថ្ងៃនៃអាជីពយើងម្នាក់ៗកាន់​តែ​យ៉ាង​រលូន​ មិនមាន​​រូបមន្ត​ជាក់ច្បាស់​ទេ ប៉ុន្តែ​ចូរបង្កើតជា​យុទ្ធសាស្ត្រ​ដើម្បីសម្រេចបាន។

នេះ​គឺ​ជា​យុទ្ធសាស្ត្រ​ចំនួន ៥ ដើម្បី​ទទួល​បាន​នូវ​ផលិតភាព​ការងារ​​កាន់​តែ​ខ្ពស់ ​និង​ប្រសើរ​ឡើង​ជាង​មុន។

១. យល់ច្បាស់​អំពី​គោលដៅ

បើ​យើង​មាន​គំនិត​ច្បាស់លាស់​អំពី​អ្វី​ដែល​ចង់​សម្រេច​បាន​ នោះ​នឹង​ផ្ដល់​ឱ្យ​យើង​នូវ​ទិសដៅ​និង​គោលបំណង។ ភាព​ច្បាស់លាស់​នឹង​ចាត់វិធានការ​បាន​ភ្លាម​ៗ ដោយ​សរសេរ​គោលដៅ​ដែល​យើង​ចង់​សម្រេច​ក្នុងរយៈ​ពេល​ខ្លី​និង​វែង។

យោង​គោលដៅ​ទាំង​នេះ​ឱ្យ​បាន​ទៀងទាត់​ ហើយ​ត្រូវ​ប្រាកដ​ថា​ យើង​កំពុង​កត់សម្គាល់​ការ​រីកចម្រើន​ ដែល​កំពុង​ធ្វើ​បច្ចុប្បន្ន​នេះ។

២. រៀបចំ​ផែនការ​រាល់ថ្ងៃ​នៅ​ពេល​យប់​មុន​គេង

អ្វី​ដែល​អាច​កើតឡើង​ជា​ញឹកញាប់​នៅ​កន្លែង​ធ្វើការ​ គឺ​ការងារ​រញ៉េរញ៉ៃ​គ្មាន​សណ្ដាប់ធ្នាប់។ បើ​យើង​មិន​មាន​ផែនការ​សកម្មភាព​ប្រចាំថ្ងៃ​ទេ ​នោះ​យើង​នឹង​មាន​ប្រតិកម្ម​ស្មុគស្មាញ ​ហើយ​អាច​បញ្ចប់​ការងារ​សាំ​ញាំ​ប្រញាប់ប្រញាល់​នៅ​កន្លែង​ធ្វើការ។

ការ​ធ្វើការ​ប្រញាប់​ៗ​នៅ​កន្លែង​ធ្វើការ​ ធ្វើ​ឱ្យ​យើង​ឃ្លាតឆ្ងាយ​ពី​ភារកិច្ច​សំខាន់ៗ​ដែល​ត្រូវ​ធ្វើ​ ហើយ​ជា​លទ្ធផល​ផលិតភាព​ការងារនឹង​ទទួលរង​សំពាធ។ ដូច្នេះ​គួរ​ចំណាយ​ពេល​រាល់​យប់​ ដើម្បី​រៀបចំ​ផែនការ​នៅ​ថ្ងៃ​បន្ទាប់។

៣. បង្កើត​ផែនការ​នៃ​សកម្មភាព​ប្រចាំថ្ងៃ

អ្វី​ដែល​ត្រូវ​ធ្វើ​ក្នុង​មួយ​ថ្ងៃ​គឺ​ត្រូវ​សរសេរ​ផែនការ ​សកម្មភាព​របស់​យើង​ដោយ​លំអិត​ពី​ពេលវេលា​នៃ​កិច្ចការ​សំខាន់ៗ​ត្រូវ​បំពេញ​បន្ទាប់។ ប៉ុន្តែ​កុំ​ចំណាយ​ពេល ១០០% របស់​យើង​ទៅ​លើ​គោលដៅ​និង​ភារកិច្ច​ដែល​ត្រូវ​បំពេញ​រាល់ថ្ងៃ​ពេក​ ​តែ​ត្រូវ​បែងចែក​ពេល​វេលា​ទៅ​ទំនាក់ទំនង​ ហើយ​ឆ្លៀត​ចំណាយ​ពេល​ជាមួយ​មិត្ត​រួម​ការងារ​ខ្លះ​។

មាន​ទំនាក់ទំនង​ល្អ​នៅ​កន្លែង​ធ្វើការ​ គឺ​ជួយ​រួមចំណែក​យ៉ាង​សំខាន់ ​ដែល​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​អនុវត្ត​ការងារ​កាន់​ល្អ​ជាង​មុន។

៤. ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​ខ្លួនឯង

ចិត្ត​ដែល​មិន​ដឹង​ខ្លួន​របស់​យើង​ ជា​ទូទៅ​មិន​ចូលចិត្ត​ការ​ផ្លាស់ប្ដូរ​ ហើយ​ធ្វើអ្វី​គ្រប់យ៉ាង​ទៅ​តាម​អំណាច​របស់​វា ​ដើម្បី​បង្វែរ​អារម្មណ៍​យើង​​ឱ្យ​ងាក​ចេញ​ពី​ជីវិត។ រាល់​ជំនឿ​ដែល​ដាក់កម្រិត​លើ​ខ្លួនឯង​ គឺ​ជា​ការ​ភ័យខ្លាច​និង​គំនិត​អវិជ្ជមាន​ដែល​មាន​នៅ​ក្នុង​ចិត្ត​​មិន​ច្បាស់​។ កុំ​ស្ដាប់​វា​ឲ្យសោះ!

ប្រើ​អំណាច​ដើម្បី​រក្សា​ខ្លួនឯង​ឱ្យ​នៅ​លើ​ផ្លូវ​ត្រង់​ ដោយ​ការ​ចែករំលែក​ជាមួយ​ក្រុម​និង​មិត្ត​រួម​ការងារ​ ពី​គោលដៅ​គំនិត​និង​បទពិសោធន៍ អំពី​វិធី​ដើម្បី​កែលំអ​ការ​អនុវត្ត​ការងារ។ បើ​មាន​សញ្ញា​ដែល​គំរាមកំហែង​ដល់​ការ​រីកចម្រើន ​ សូម​បិទ​វា​ឱ្យ​លឿន។

៥. អបអរ​ភាព​ជោគជ័យ​ខ្លួនឯង

ការ​គ្រប់គ្រង​ផ្នត់គំនិត​របស់​យើង ​គឺ​ជា​កូនសោ​ដែល​ស្ថិត​នៅ​លើ​ផ្លូវ​នៅ​ខាង​មុខ។ វិធី​ល្អ​បំផុត​ដើម្បី​រក្សា​សន្ទុះ​គឺ​អបអរ​សមិទ្ធផល​ ដែល​យើង​បាន​បំពេញ។

កម្រិតនៃការ​លើកទឹកចិត្ត​ខ្លួនឯង ​គឺ​ជា​កត្តា​សំខាន់​ដែល​យើង​ចង់​បន្ត​ដើរ​ទៅ​មុខ​ ព្រម​ជាមួយ​នឹង​ជោគជ័យ​នៅ​ថ្ងៃ​បន្ទាប់​និង​ថ្ងៃក្រោយ​ទៀត៕

ចុចអាន៖ ផែនការនីមួយៗនៃជីវិត អាចជោគជ័យលុះណាអនុវត្តតាមរបៀបខាងក្រោម

ចុចអាន៖វិធី​បង្កើតវប្បធម៌មាន​សីលធម៌​ខ្ពស់ និងគោរពគ្នាទៅវិញទៅមកនៅក្នុងស្ថាប័ន

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ifehack