យុវជន​ចំនួន​២​នាក់​ ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​ ក្រោម​បទ​ប្រើប្រាស់​នូវ​សារធាតុ​គ្រឿងញៀន
BREAKING NEWS
Search

យុវជន​ចំនួន​២​នាក់​ ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​ ក្រោម​បទ​ប្រើប្រាស់​នូវ​សារធាតុ​គ្រឿងញៀន

ឧ​ត្ត​រ​មានជ័យ ៖ ​យុវជន​ចំនួន​២​នាក់​ ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ ​ឬ ​ម​ណ្តល​ឃុំខ្លួន ​ខេត្ត​ឧ​ត្ត​រ​មានជ័យ តាម​ដីកា​លេខ ០០២ ដប​ឃ​ន (​មាត្រា​២១៩​និង​មាត្រា​បន្តបន្ទាប់​នៃ​ក្រមព្រហ្មទណ្ឌ​នីតិ​វិធី​ព្រហ្មទណ្ឌ​) ​ចុះ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៧ ដោយ​លោក ស៊ឹម ពិចិត្រ ចៅក្រម​ស៊ើប​សួរ​ នៃ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ពី​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារ​ធាតុ​គ្រឿងញៀន និង​អំពើ​ផ្សំគំនិត​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រ​យ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​បទបញ្ញត្តិ​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ បណ្តាល​ឲ្យ​របួស​ដល់​អ្នកដទៃ ​តាម​មាត្រា​៤៥​នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ មាត្រា​២៩​នៃ​ក្រមព្រហ្មទណ្ឌ​ និង​មាត្រា​៨៣​នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ ឆ្នាំ​២០១៥ បាន​ប្រព្រឹត្ត​នៅ​ចំណុច​រង្វង់​មូល​ជ័យវរ្ម័ន​ទី​៧ ភូមិ​ពុរ សង្កាត់ ក្រុង​សំរោង ខេត្ត​ឧត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​៥​ខែមករា សប្តាហ៍​កន្លងមកនេះ។

យុវជន​ចំនួន​២​នាក់ ១/​ឈ្មោះ ម៉ុក ធិ​ន ភេទប្រុស​ អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ឆូ​ក ឃុំ​ត្រាំសសរ ស្រុក​ស្រីស្នំ ខេត្តសៀមរាប ពីបទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា​មិន​ប្រុង​ប្រ​យ័ត្ន​ និង ​មិន​គោរព​បទបញ្ញត្តិ​ស្តី​ពី​ចរាចរណ៍​ដែល​អាច​បង្ក​ដល់​អ្នកដទៃ។ ​២/​ឈ្មោះ សូរ សុ​ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​នាង​ស្រោង ឃុំ​ត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ពីបទ​ប្រើប្រាស់​ខុសច្បាប់​នូវ​សារធាតុ​គ្រឿងញៀន និង​ដំណើរ​សមគំនិត បើកបរ​ដោយ​ធ្វេសប្រហែស។

រំលឹក​ថា យុវជន​ទាំងពីរ​រូប​នេះ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នូវ​សារធាតុ​ញៀន នូវ​យប់​ថ្ងៃ​ទី​៥ សប្តាហ៍​កន្លង​មក​នេះ​ បាន​រក​ឃើញ​ក្នុង​រថយន្ត​នូវ​សារធាតុ​និង​ប្រដាប់​ប្រើប្រាស់ផង​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114