BREAKING NEWS
Search

យុវជន​ពីរ​នាក់ ត្រូវ​ឃាត់ខ្លួន​ពី​បទ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​សារធាតុ​ញៀន​

ភ្នំពេញ​ ៖ ​យុវជន​ពីរ​នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខណ្ឌ​ដូនពេញ​ ឃាត់ខ្លួន​ដោយសារតែ​ ពួកគេ​មាន​ផ្ទុក​សារធាតុ​ញៀន​ នៅ​ក្នុង​ពេល​ដែល​បើកបរ​ជួប​នឹង​កម្លាំង​កំពុង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​។

ជាក់​ស្តែង​នៅ​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​២៣​និង​០០​នាទី​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ បាន​សហ​ការណ៍​ជាមួយ​កម្លាំង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​បន្ត​ចុះ​អនុវត្តរឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ ស្ថិតនៅ​ចំណុច​តាម​បណ្តា​យ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ម្តុំ​រង្វង់​មូល​សម្តេច​ព្រះសង្ឃរាជ ជួន ណាត សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ​ ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ ពី​បទ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​សារធាតុ​ញៀន​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ត្រូវ​ឃាត់​ខ្លួន ​ទី​១. ​ឈ្មោះ​អ៊ឹង វាសនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​លេខ​ជួល ផ្លូវ​លេខ​៤៣០ សង្កាត់​ផ្សារ​ដើមផ្លូវ​ខណ្ឌ​ចំការមន រាជធានី​ភ្នំ​ពេញទី​២​. ឈ្មោះ​វាសនា វី​សា​បុត្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​ជាង​ម៉ូតូ​ស្នាក់នៅ​ផ្ទះ​លេខ​៥B ផ្លូវ​លេខ​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។​ វត្ថ​តាង​ដកហូត​រួមមាន​ម៉ូតូ ០១​គ្រឿង ម៉ាក​C ១២៥​ពណ៌​ក្រហម​។ ចំពោះ​មុខ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ កំពុង​កសាង​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី​នៃ​ច្បាប់​៕
អត្ថបទ៖ ​រស្មី​

សូមចុចអាន៖ រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​ រេ​ចង្កូត​បុក​រះ​ម៉ូតូ​កម្មករ​រោងចក្រ​ របួសធ្ងន់​ស្រាល​៨​នាក់