យុវជន​ម្នាក់​ ត្រូវ​គេ​កាប់​ស្លាប់​យ៉ាង​អាណោចអាធ័ម សមត្ថកិច្ច​កំពុង​កំណត់​មុខសញ្ញា​ជនសង្ស័យ​​

ស្ទឹងត្រែង ៖ យុវជន​ម្នាក់ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម បន្ទាប់ពី​ជនសង្ស័យ​ម្នាក់ វាយនិង​កាប់​ដាច់​ដៃ។ហេតុការណ៍​ដ៏​រន្ធត់​ខាង​លើ​នេះ​បាន​កើតឡើង​នៅត្រង់​ភូមិ​ត្បូង​ខ្លា ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២០។

មន្ត្រី​នគរបាល​ស្រុក​សៀម​បូក​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មាន ឈ្មោះ ផា សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ត្បូង​ខ្លា ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង។ រី​ឯ​ជនសង្ស័យ​ឈ្មោះ អ៊ុត​ ឡេ ភេទ​ប្រុស ជនជាតិ​ខ្មែរ​ អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​កោះ​ជ្រឹម ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង (​បាន​រត់​គេច​ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​រួច ដោយ​បាន​នាំ​យក​កូន​៤​នាក់ ទៅជា​មួយ​ផង​ដែរ)។​

​បន្ទាប់​ពី​មាន​ហេតុការណ៍​កើតឡើង កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​បូក បាន​ចុះ​ពិនិត្យ ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​សាកសព។

ក្រោយពី​ពិនិត្យ​សាកសព​រួច កម្លាំង​បាន​សន្និដ្ឋាន​ថា​ ជនរងគ្រោះ ពិត​ជា​​ស្លាប់​ដោយ​ហិង្សា​ពិត​ប្រាកដ​មែន។​

បច្ចុប្បន្ន​ ជនសង្ស័យ​ ត្រូវ​បាន​សមត្ថកិច្ច​កំណត់​មុខសញ្ញា​តាម​ចាប់​យក​មក​ផ្ដន្ទាទោស​តាម​នីតិវិធី៕
អត្ថបទ ៖ នាងតូច​

សូមចុចអាន ៖ ដុត​កម្ទេច​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ គ្មាន​លិខិតអនុញ្ញាត ទម្ងន់​ប្រមាណ​៩២៨​គីឡូក្រាម​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114