BREAKING NEWS
Search

យុវជន​ម្នា​ក់​ជក់​គ្រឿងញៀន​ ហើយ​បាន​ចេញ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ត្រូវ​នគរបាល​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន

បន្ទាយមានជ័យ ៖ យុវជន​ម្នា​ក់​ជក់​គ្រឿងញៀន​យ៉ាងសកម្ម​ហើយ​ម្នាក់​បាន​ចេញ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​នៅ​ក្រុង​ប៉ោយប៉ែត​ត្រូវ​នគរបាល​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០​នៅ​ម្ដុំ​សាលាសង្កាត់​ប៉ោយប៉ែត​ដែរ​ស្ថិតនៅ​ភូមិ ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉េ​ត ខេត្ត​បន្ទាយមានជ័យ ។​

សមត្ថកិច្ច​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា​ការ​ឃាត់​ខ្លួន​បាន​ដោយ​ទទួល​ដំណឹង​បាន​ពី​ប្រជាពលរដ្ឋ​ប្រាប់​ដល់​កម្លាំង​ជំនាញ​ថា​មាន​ករណី​ចោរឆក់​ទូរស័ព្ទ​នៅ​ម្ដុំ​សាលាសង្កាត់​
​ទើប​កម្លាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ ហើយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ និង​បាន​ដកហូត​បាន​កាំបិត​បុ័ងតោ​ចំនួន​១​ដើម និង​ទូរស័ព្ទ​១​គ្រឿង​ម៉ាក oppo A3s ពណ៌​ខ្មៅ យក​មក​អធិកាដ្ឋាន​ដើម្បី​សួរនាំ​។ ​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ជនសង្ស័យ​មាន ឈ្មោះ​អ៊ឹម ម៉េង ភេទ ប្រុស អាយុ ៥៤​ឆ្នាំ ស្នាក់នៅ​ភូមិ សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

​ក្រោយពី​កើតហេតុ​ហើយ​ជនសង្ស័យ​ឈ្មោះ​ជិន សារ៉ាន់​ បាន​ឆ្លើយ​សារ​ភាព​ថា ខ្លួន​ពិតជា​បាន​ឆក់​យក​ទូរស័ព្ទ​ពី​ជនរងគ្រោះ​ពិតប្រាកដ​ចំណែក​កាំបិត​ប៉័ងតោ​នេះ​ដាក់​តាម​ខ្លួន​សម្រាប់​ការពារ​ខ្លួន​។​ជនសង្ស័យ​ក្រោយពី​ធ្វើ​កំណត់ហេតុ​ហើយ​បាន​បញ្ជូន​មក​ស្នងការ​និង​កសាង​សំណុំរឿង​ទៅ​តុលា​ដើម្បី​ដាក់ទោស​ទៅតាម​ច្បាប់​៕​


អត្ថបទ៖ គង្គា​