យុវតី​ជើង​ខ្លាំង ​នៅ​មេសាង ត្រូវ​នគរបាល​វាយ​ខ្នោះ​បាត់​ទៅ​ហើយ​

​អ្នកប្រើប្រាស់​បណ្តាញសង្គម​ភាគច្រើន​ ប្រហែល​ជា​បាន​មើល​ហើយ ​ពី​ក្រុម​យុវតី​ក្រុម​ឃាត់​ម៉ូតូ​ក្មេង​ស្រី​២​ម៉ូតូ ដើម្បី​គំរាម​ឱ្យ​សុំទោស ​និង​អួត​ក្អេងក្អាង​ថា​ ខ្លួន​ជា​ជើង​ខ្លាំង​នៅ​ស្រុក​មេសាង​ ពេល​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ហើយ។

អ្នក​ប្រើប្រាស់​​បណ្ដាញ​សង្គម Facebook ​ជា​ច្រើន​បាន​ចែក​រំលែក​វីដេអូ ​ក្មេង​ស្រី​ទំនើង​រូបនេះ ​លុះ​​​ដល់​ថ្ងៃ​ទី​១៣ ​ខែ​មករា​ឆ្នាំ​២០២០ ​នេះ នគរ​​បាល​បាន​ឃាត់​ខ្លួន​យុវតី​ខាងលើ​បាន​ហើយ​។ ​ចំពោះ​ចំណាត់​ការ​របស់​នគរបាល​​នេះ ​ធ្វើ​ឱ្យ​អ្នក​លេង​បណ្ដាញ​សង្គម​គាំទ្រយ៉ាង​ខ្លាំង ពិសេស​​ការ​បង្គ្រាប​ក្មេង​ទំនើង​តាម​ភូមិ​ស្រុក ដើម្បី​ឱ្យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព។ តាមប្រភពពីអាជ្ញាធរមានសមត្ថកិច្ច​យុវតីខាង​លើ​កំពុង​ត្រូវ​បាន​សាកសួរពីកង​រាជអាវុធហត្ថ និងនគរបាល​ស្រុក​មេសាង ដើម្បីធ្វើ​កំណត់ហេតុ និងឱ្យសុំ​ទោសទៅ​ជនរង​គ្រោះ។ ថ្ងៃស្អែក​ទី១៤ ខែមករា នឹង​មាន​ការរៀបចំវេទិការសាធារណៈ​មួយ​​នៅវិទ្យាល័យ​មេសាង ដោយ​​មាន​ការអញ្ជើញ​ចូ​ល​រួម​ពីអភិបាល​ស្រុក​ លោក​អធិការស្រុក​ និងលោក​គ្រូ-អ្នក​គ្រូ ព្រមទាំងសិស្សានុសិស្ស​ ហើយ​តម្រូវ​ឱ្យយុវតីខាងលើ​​ សុំ​ទោសជាសាធារណៈ នៅ​ក្នុងវេទិការសាធារណៈនេះ​តែម្តង។ 

គេហទំព័រកម្ពុជា​ថ្មី​នឹងរាយការណ៍លំអិត​បន្ថែម !!