រក​ឃើញ​ម្ចាស់​ពានរង្វាន់​បាល់ទាត់​អា​ឃ្វ័​រ​រៀស​ឆ្នាំ​២០២០ លើក​ទី​២​ហើយ

​ភ្នំពេញ​ ៖​ ពានរង្វាន់​បាល់ទាត់​អា​ឃ្វ័​រ​រៀស​ឆ្នាំ​២០២០ លើក​ទី​២​បាន​រក​ឃើញ​ម្ចាស់​ជើងឯក​ហើយ​គឺ​បាន​ទៅលើ​ក្រុម​ឪម៉ាល់​FC​ ដោយ​ទទួល​បាន​ទឹកប្រាក់​រង្វាន់​សរុប​ចំនួន​២០​លាន​រៀល​។​

​ក្នុង​កម្មវិធី​ប្រកួត​ផ្តាច់ព្រ័ត្រ និង​ប្រគល់​ពានរង្វាន់​អា​ឃ្វ័​រ​រៀស (Aquarius Cup) ឆ្នាំ​២០២០​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព លោក នួន ផា​រ័ត្ន​អភិបាលរង​នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក មាស វុត្ថា នាយក​ផ្នែក​លក់​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន ក្នុង​បរិវេណ​តារាង​បាល់ទាត់​នៃ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​។

លោក​អភិបាលរង​ក៏​បាន​ផ្តល់​កិត្តិយស​ប្រគល់​ពាន​អា​ឃ្វ័​រ​រៀស​ឆ្នាំ​២០២០ ព្រម​ជា​មួយ​នឹង​ទឹកប្រាក់​រង្វាន់​ចំនួន​២០​លាន​រៀល ដល់​ក្រុម​ជើងឯក​ដែល​បាន​ក្លាយ​ជា​ម្ចាស់​ពាន បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​ជម្រុះ​ជា​បន្តបន្ទាប់ ក្នុងចំណោម ៣២ ក្រុម ដែល​មាន​រហូតដល់ ៦៨ ប្រកួត ក្នុង​រយៈពេល ៤ សប្ដាហ៍ គិត​ចាប់​ពី​ថ្ងៃ​ប្រកាស​បើក​ការប្រកួត​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៩​។ ទឹកប្រាក់​រង្វាន់​សរុប​ចំនួន ៤០​លាន​រៀល នឹង​ត្រូវ​ប្រគល់​ជូន​ក្រុម​ឆ្នើម​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៤ ក្រុម​បាល់ទាត់​គំរូ ១​ក្រុម កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​គ្រាប់​ជាងគេ ១​រូប និង​ក្រុម​អាជ្ញាកណ្ដាល​ល្អ​ចំនួន​១​ក្រុម​។

​លោក​បាន​មានប្រសាសន៍​ពិធី​ថា​«​សូម​ប្អូនៗ​យុវជន​ទាំងឡាយ​នាំគ្នា​លេង​កីឡា​ដើម្បី​សុខភាព​ល្អ ប៉ុន្តែ​សូម​កុំ​ភ្លេច​ពង្រឹង​ការសិក្សា​រៀន​សូត្រ​របស់​ខ្លួន​ផង​»​។

​ក្នុង​ឱកាស​នេះ​ដែរ លោក​មាស វុត្ថា នាយក​ផ្នែក​លក់​ប្រចាំ​ប្រទេស បាន​មាន​ប្រសា​ស​ន៏​ថា​«​ពានរង្វាន់​បាល់ទាត់​អា​ឃ្វ័​រ​រៀស (Aquarius Cup) គឺជា​គំនិត​ផ្ដួចផ្ដើម​មួយ​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) ដោយ​ឈរ​លើ​ចក្ខុវិស័យ​យូរអង្វែង​របស់​ក្រុមហ៊ុន ក្នុង​ការ​ចូលរួម​លើកកម្ពស់​គាំទ្រ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា ក៏ដូចជា​ជំរុញ​ឲ្យ​មាន​សុខុមាលភាព​សង្គម ព្រមទាំង​ផ្តល់​ឱកាស​ដល់​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់​មិនមែន​អាជីព ក្នុង​ការ​ចូលរួម​ប្រកួត​ដើម្បី​សុខភាព និង​កសាង​មិត្តភាព ជាពិសេស​សម្តែង​នូវ​ឆន្ទៈ​គាំទ្រ​របស់​ក្រុមហ៊ុន​ចំពោះ​គោលនយោបាយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​លើកស្ទួយ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​សន្ទុះ​ខ្លាំងក្លា ក៏ដូចជា​ត្រៀមខ្លួន​ប្រកួត និង​ទទួល​ស្វាគមន៍ SEA GAMES ឆ្នាំ​២០២៣ ដែលមាន​កម្ពុជា​ជា​ម្ចាស់ផ្ទះ​។

​អា​ឃ្វ័​រ​រៀស បំបាត់​ភាព​ស្រេកទឹក និង​បំពេញ​ជាតិ​ទឹកបាន​ឆាប់រហ័ស​ដល់​រាងកាយ​។ ផលិតផល​អា​ឃ្វ័​រ​រៀស​ត្រូវបាន​ណែនាំ​មក​ទីផ្សារ​កម្ពុជា​លើកដំបូង​នៅ​ក្នុង​ឆ្នាំ​2014 ដោយ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) ហើយ​ផលិតផល​នេះ​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន​និយម​លេង​កីឡា ដែល​ពួកគាត់​កំពុង​ស្វែងរក​ប្រភេទ​ភេសជ្ជៈ​ដែល​បំពេញ​ជាតិ​ទឹក​ត្រឡប់​មក​រាងកាយ​វិញ ពោល​គឺ​សម្រាប់​ប្រជាជន​ក្នុង​តំបន់​អាកាសធាតុ ត្រូពិក ដូច​កម្ពុជា​យើង​នេះ​។

​អា​ឃ្វ័​រ​រៀស គឺជា​ពាណិជ្ជ​សញ្ញា​មួយ​ក្នុងចំណោម​ពាណិជ្ជសញ្ញា​ល្បី ៗ ចំនួន 20 របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា ហើយ​បាន​ក្លាយ​ជា​ពាណិជ្ជ​សញ្ញា​ដែល​ឈានមុខ​គេ ចំណាត់ថ្នាក់​លេខ 1 ផ្នែក​បំពេញ​ជាតិ​ទឹក នៅក្នុង ប្រទេស​ជប៉ុន​។ នៅ​ប្រទេស​កម្ពុជា អា​ឃ្វ័​រ​រៀស គឺជា​ពាណិជ្ជ​សញ្ញា​ដ៏​មាន​ប្រជាប្រិយភាព និង​លេចធ្លោ ក្នុងចំណោម​ប្រភេទ​ផលិតផល ដែល​មាន​ការប្រកួតប្រជែង​ខ្ពស់​។

​អា​ឃ្វ័​រ​រៀស ផ្សំ​ឡើង​ពី​គ្រឿងផ្សំ​ជាច្រើន​រួមមាន​៖ អំបិល សូ​ដ្យូ​ម វីតាមីន B (B3, B5, B6, B12) ជាតិ​ស្ករ ហ្វ្រូ​ច​តូ​ស ប៉ូ​តា​ស្យូ​ម​ផូស្វាត និង​ហ្គា​រ៉ា​ណា ដែល​ជួយ​កាត់បន្ថយ​អារម្មណ៍​នឿយហត់​អស់កម្លាំង​។ អា​ឃ្វ័​រ​រៀស អាចជួយ​ដល់​រាងកាយ​ឲ្យ​ងាយ​ឆាប់​ស្រូប​យក​សារធាតុចិញ្ចឹម ពី​ប្រព័ន្ធ​រំលាយ​អាហារ​ទៅកាន់​សរសៃឈាម​។ លើស​ពីនេះ​ទៅទៀត សូ​ដ្យូ​ម គឺជា​ជាតិ​រ៉ែ​ចម្បង​មួយ​ប្រភេទ ដែល​ងាយ​បាត់បង់​តាមរយៈ​ការ​បញ្ចេញ​ញើស វា​មាន​វត្តមាន​នៅ​ក្នុង​អា​ឃ្វ័​រ​រៀស ដែល​អាច​ជួយ​ឲ្យ​រាងកាយ​របស់​យើង​រក្សា​នូវ​ជាតិ​ទឹក និង​បំពេញ​មកវិញ​នូវ​ការបាត់បង់​ជាតិ​ទឹក​។​
​បច្ចុប្បន្ន អា​ឃ្វ័​រ​រៀស​មាន​ក្នុង​ចំណុះ 330ml ជា​កំប៉ុង និង ប្រភេទ​ដប​ប្លា​ស្ទិ​ច 390ml ហើយ​សំបក​វេច​ខ្ចប់​នីមួយៗ​នៃ​អា​ឃ្វ័​រ​រៀស មាន​បញ្ជាក់​យ៉ាង​ទូលំទូលាយ​អំពី​ព័ត៌មាន គ្រឿងផ្សំ ព្រមទាំង​អាហារូបត្ថម្ភ​៕​


អត្ថបទ៖ សំអឿន​