រដ្ឋបាលខេត្ត​កំពង់ឆ្នាំង សូម​ជូនដំណឹង​ស្ដីពី​ការ​បិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ ពាក់ព័ន្ធ​នឹង​ក្បាលដី​ទាំងអស់ ស្ថិតនៅ​ភូមិ​ថ្លុក​ឬ​ស្សី ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ​៖ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង សូម​ជូនដំណឹង​ដល់​សាធារណជន ព្រមទាំង​គ្រប់​មន្ទីរ អង្គភាព និង​ស្ថាប័ន ឬ​ភ្នាក់ងារ​ហិរញ្ញវត្ថុ ដែរ​មានការ​ពាក់ព័ន្ធ​នឹង​ក្បាលដី​ទាំងអស់ ស្ថិត​នៅ​ក្នុង​សាលា​បុណ្យ ភូមិ​ថ្មី​ស្ថិតនៅ​ភូមិ​ថ្លុក​ឫស្សី ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ឲ្យ​បាន​ជ្រាបថា ដើម្បី​អនុវត្ត​តាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ គណៈកម្មការ​រដ្ឋបាល នឹងធ្វើ​ការ​បិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​សុរិយោដី ដែល​មាន​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​អ្នកកាន់កាប់​ដី ដែល​ក្រុម​ប្រតិបត្តិ​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី បានធ្វើការ​វាស់វែង និង​ប្រមូល​ទិន្នន័យ​កន្លងមក​។

សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន និង​អង្គភាព​ពាក់ព័ន្ធ​នឹង​ក្បាលដី​ក្នុង​តំបន់​វិនិច្ឆ័យ​ខាងលើ​មេត្តា​ចូលរួម​ពិនិត្យ​លើ​ទិន្នន័យ​ដែល​មាន​នៅ​ក្នុង​ឯកសារ​នៃ​ការវិនិច្ឆ័យ​ដើម្បី​បញ្ជាក់​ពី​ភាពត្រឹមត្រូវ ឬ​ខុសឆ្គង​ដែល​ត្រូវ​កែតម្រូវ ឬ​ទំនាស់​លើ​ទិន្នន័យ​ទាំងនោះ​ក្នុង​រយៈពេល ១៥ ថ្ងៃ​(​ដោយ​រាប់បញ្ចូល​ទាំង​ថ្ងៃ​ឈប់សម្រាក​) គិត​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០ ជា​កំហិត ស្ថិតនៅក្នុង​បរិវេណ​វត្ត​សេដ្ឋី ស្ថិតនៅ​ភូមិ​វត្ត​សេដ្ឋី ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។ ផុត​កំណត់​ខាងលើ​គណៈកម្មការ​សន្មត​ថា ទិន្នន័យ​ដែល​បាន​បើកចំហ​ជូន​ពិនិត្យ​ជា​សាធារណៈ​នេះ​មាន​ភាព​ត្រឹមត្រូវ​ហើយ​មិន​អាច​ជំទាស់​តវ៉ា​នៅ​ពេល​ក្រោយ​បាន​ទៀតឡើយ​។

សូម​បញ្ជាក់​ថា ផុត​រយៈពេល​កំណត់​នៃ​ការបិទ​ផ្សាយ​ជា​សាធារណៈ​នេះ​គណៈកម្មការ​រដ្ឋបាល​និង​ធ្វើការ​បូកសរុប និង​លើក​សំណើ​ទៅ​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ពិនិត្យ​សម្រេច​បញ្ជូន​ឲ្យ​រដ្ឋបាល​សូ​រិ​យោ​ដី​ចេញ​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ (​ប័ណ្ណ​កម្មសិទ្ធិ​) ជូន​អ្នកកាន់កាប់​ណា​ដែល​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​តាមច្បាប់​។

 

គណៈកម្មាធិការ​រដ្ឋបាល​នឹង​ដាក់​ទីតាំង​បណ្ដោះអាសន្ន​នៅ​កន្លែង​បិទ​ស្រាយ​ដើម្បី​ចាំ​ទទួល​ពិគ្រោះ និង​ផ្ដល់យោបល់​ដល់​អ្នក​ដែលមាន​សំណូមពរ​៕
ថ្លាង ទូច



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114