រដ្ឋបាល​ខណ្ឌដូនពេញ​សាក​ល្បង​ប្រើប្រាស់​ម៉ាស៊ីន​បូម​ធូលី ស្លឹកឈើ និង សំរាម​០២​គ្រឿង
BREAKING NEWS
Search

រដ្ឋបាល​ខណ្ឌដូនពេញ​សាក​ល្បង​ប្រើប្រាស់​ម៉ាស៊ីន​បូម​ធូលី ស្លឹកឈើ និង សំរាម​០២​គ្រឿង

ភ្នំពេញ​ ៖ ​ដោយ​ទទួល​បានរកា​អនុញ្ញាត​ពី លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​ល្ងាច ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ នេះ​លោក​សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ​បាន​ធ្វើ​ការ​សាកល្បង​ប្រើប្រាស់​ម៉ាស៊ីន​បូម​ធូលី ស្លឹកឈើ និង សំរាម ចំនួន​០២​គ្រឿង ដែល​ជា​អំណោយ​របស់​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន ជាទី​ក្រុង​ចងសម្ព័ន្ធ​មេត្រីភាព ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​បូម​សំអាត​នៅតាម​បណ្ដាល សួនច្បារ​មាត់ទន្លេ នានា​នៅក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​។

អភិបាលខណ្ឌ​ដូនពេញ​បាន​បញ្ជាក់​ថា ​ម៉ាស៊ីន​បូម​ធូលី ស្លឹកឈើ និង សំរាម​នេះ ប្រើប្រាស់​អាគុយ​មិន​ប៉ះពាល់​បរិស្ថាន ហើយ​អាច​បូម​សំអាត​បាន ៨​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ឬ​ ស្មើនឹង​១​ហិកតា​កន្លះ​ក្នុង​១​ម៉ោង ជា​អំណោយ​របស់​ទីក្រុង​ណាន​នី​ង​ប្រទេស​ចិន​ដែល​បាន​បញ្ជូន​មក​ឲ្យ​រាជធានី​ភ្នំពេញ​ស្របពេល​ដែល​ទីក្រុង​ណាន​នី​ង​ផ្តល់​បរិក្ខារ​ពេទ្យ​មួយចំនួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​–១៩​កាលពី​ប៉ុន្មាន​ខែ​កន្លងមកនេះ។

ការសាកល្បង​ប្រើប្រាស់​ម៉ាស៊ីន​បូម​ធូលី ស្លឹកឈើ និង សំរាម ជា​លើកទីមួយ​នៅលើ​សួនច្បារ​មាត់ទន្លេ ចាប់​ពីមុខ​ផ្សារ​ចាស់​រហូតដល់​មុខ​វត្ត​ឧណ្ណាលោម ហើយ​ជាក់ស្តែង​ឃើញថា​ម៉ាស៊ីន​ទាំងពីរ​នេះ​ពិត​ជាមាន​គុណភាព​ដែល​អាច​បូម​ធូលី​បាន​ស្អាត និង​មិន​ធ្វើ​ឲ្យ​ធូលី​ហុយ​ផងដែរ​៕
រស្មី

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114