BREAKING NEWS
Search

រដ្ឋបាល​ខេត្ត​សៀមរាប​បិទ​ចរាចរណ៍តំបន់ខ្លះ ចំនួន​៥ថ្ងៃ​ ដើម្បី​ប្រារព្ធ​ពិធី​សម្រាក​សៀមរាប​

សៀមរាប ៖ ដើម្បី​ប្រារព្ធ​ពិធី​​សម្រាក​សៀមរាប​ រដ្ឋបាល​ខេត្ត​សៀមរាប បាន​បិទ​ចរាចរណ៍​ចំនួន៥ថ្ងៃ​ ដើម្បី​ធ្វើ​ពិធី​តាំង​ពិព័រណ៍​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ផេក​ផ្លូវ​ការ​របស់​រដ្ឋបាល​ខេត្ត​សៀម​រាប​។

ក្នុង​ផេក​ផ្លូវ​ការ​របស់​រដ្ឋ​បាល​ដដែល​បាន​ឲ្យ​ដឹង​ថា ​ដើម្បី​ឲ្យ​ការ​ប្រារព្ធ​ពិធី សម្រាក​សៀមរាប​ប្រព្រឹត្ត​ទៅដោយ​រលូន​តាម​ការ​គ្រោងទុក រដ្ឋបាលខេត្ត​សូម​ធ្វើ​ការបិទ​ចរាចរណ៍​មួយចំនួន​ក្នុង​ក្រុង​សៀមរាប​រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ នៅតាម​បណ្តា​ផ្លូវ​មួយចំនួន​ដូចជា
-​ពិធី​តាំង​ពិព័រណ៍​នឹង​បិទ​ចរាចរណ៍​ពី​ម៉ោង ០៨:០០​នាទី​-២១:០០​នាទី​
-​កម្មវិធី​ជិះ​កង់​កំសាន្ត ផ្សារ​ទឹកនឹង​បិទ​ចរាចរណ៍​ពី​ម៉ោង​០៩:០០​នាទី​-២១:០០​នាទី​
-​ផ្លូវ​មុខ​វត្ត​ដំណាក់​នឹង​បិទ​ចរាចរណ៍​ពី​ម៉ោង​១២:០០​នាទី​-២១:០០​នាទី​
-​ផាប់​ស្ទ្រី​ត (PUB STREET) នឹង​បិទ​ចរាចរណ៍​ពី​ម៉ោង​១៨:០០​នាទី​-២៤:០០​នាទី​
​សូម​ពិនិត្យ​ផ្លូវ​ដែល​បាន​បិទ​ចរាចរណ៍​ដូច​មាន​ក្នុង​ផែនទី​ខាងក្រោម ៖



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114