BREAKING NEWS
Search

រដ្ឋបាល​ខេត្ត​សៀមរាប​ចុះ​សួរ​សុខទុក្ខ ពលរដ្ឋ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័​ក្ត​ចំនួន ២០​នាក់​

សៀម​រា​ប ៖ ប្រតិភូ​ខេត្ត​សៀមរាប​ដឹកនាំ​ដោយ​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត​តំណាង​ឯកឧត្តម អភិបាលខេត្ត សហការ​ជាមួយ​អង្គការ IOM និង​មន្ទីរ អង្គភាព​ចុះ​ជួយ​ស្រុក បាន​រៀប​ចំ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ ដែល​វិលត្រឡប់​ពី​ក្រៅ​ប្រទេស ហើយ​ត្រូវ​បាន​ដាក់​នៅ​ដាច់ដោយឡែក​រយៈពេល ១៤ ថ្ងៃ ដែល​មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន ២០​នាក់ ៨​នាក់​នៅ​សាលាបឋមសិក្សារ​វៀង​ថ្មី ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្ត​សៀមរាប​ កាលពី​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២០។​

​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត​បាន​ធ្វើការ​កោតសរសើរ​ចំពោះ​បងប្អូន​ ដែល​ចូល​មក​ក្នុង​ប្រទេស​វិញ​នា​ពេល​នេះ​ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ដាក់ខ្លួន​ដោយឡែក​រយៈពេល​១៤​ថ្ងៃ ក្នុង​ការ​បង្ការ​ការពារ​ជំងឺ​កូ​វីដ​-១៩​កុំ​មានការ​ឆ្លង​ទៅ​អ្នកដទៃ និង​សហគមន៍​។ ទន្ទឹម​នឹង​នេះ លោក អភិបាលរង​ខេត្ត​ក៏បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ទាំងអស់​ ត្រូវតែ​សម្អាត​អនាម័យ​និង​ថែរក្សា​សុខភាព​របស់​ខ្លួន​ឲ្យ​ស្របតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ទោះបី​ស្ថានភាព​ប្រទេស​យើង​មានការ​ថមថយ​នូវ​ជំងឺ​កូ​វីដ​ក៏ដោយ យើង​ត្រូវតែ​បង្ការ​ការ ទប់ស្កាត់​កុំ​ឲ្យ​រលក​ទី​២​កើតឡើង​នៅ​ក្នុង​ប្រទេស​យើង​ទៀត​។​

​ជា​មួយ​គ្នា​នេះ ប្រតិភូ​ខេត្ត​ក៏បាន​នាំ​យក​អំណោយ​ជា​សម្ភារ​ចំនួន ១០៣ កញ្ចប់ រួមមាន ថ្នាំដុសធ្មេញ ច្រាស់​ដុសធ្មេញ សាប៊ូ​លុ​ច្ស សាប៊ូកក់សក់​Clear សាប៊ូ​បោក​ខោអាវ Lix Lemon កន្ទេល មុង ភួយ ខ្នើយ អាវយឺត ខោខ្លី កន្សែងពោះគោ និង​ស្បែកជើងផ្ទាត់​ទាំង​២០ នាក់ និង​តាម​ទីតាំង​ច​ត្តា​ឡី​ស័​ក្ត​ផ្សេងទៀត​ក្នុងស្រុក​ផង​ដែរ​៕​
អត្ថបទ៖ គឿន​វេត
សូមចុចអាន៖ ​ ឆេះ​ផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ត និង ប្រេងឥន្ធនៈ ផ្អើល​ពេញ​ស្រុក​សំឡូត​