BREAKING NEWS
Search

រដ្ឋបាល​ខេត្ត​ ចាប់ផ្តើម​មាន​វិធានការ​ទប់ស្កាត់​ការ​ចូល​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​លើ​ដី​សាធារណៈ​របស់​រដ្ឋ​តំបន់​ពយ​ម៉ា​ចូ​វ និង​តំបន់​បឹង​កង្កែប

ព្រះសីហនុ​ ៖ ​ខណៈពេល ដី​តំបន់ ពយ​ម៉ា​ចូ​វ ស្ថិតក្នុង ភូមិ​គគី ឃុំ បិត​ត្រាំ​ង នឹង ដី​តំបន់ បឹង​កង្កែប ស្ថិតក្នុង​ភូមិ​អ៊ុង ឃុំ​រាម ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ដែលមាន ទំហំសរុប​ប្រមាណ ២២ ១១​ហិកតា ត្រូវបាន រាជរដ្ឋាភិបាល​ប្រ​គាស់​សិទ្ធិ​ឲ្យ​អាជ្ញាធរខេត្ត កំណត់​ជា​តំបន់​អភិវឌ្ឍ​ន៍ (​គម្រោង​ទេសចរ​ណ៍​នាគរាជ​)​រួចមក រដ្ឋបាលខេត្ត បានចាប់ផ្តើម​មាន​វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​ដែលមាន​ការពាក់ព័ន្ធ។

ពាក់ព័ន្ធ​ការ​ប្រកាស​ប្រមូល​ដី​តំបន់​ពយ​ម៉ា​ចូ​វ និង​ដី​តំបន់​បឹង កង្កែប​ដើម្បី​កំណត់​ជា​តំបន់​អភិវឌ្ឍ​ន៍​គម្រោង​ទេសចរ​ណ៍ នាគរាជ ខាងលើនេះ​ គឺ​អនុវត្ត​​​តាម​(​សជណ​)​របស់​ទីស្តីការកណៈរដ្ឋមន្ត្រី លេខ ៥៨៤ ចុះ​ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០០៦ ដោយ​យក​ផែនទី កម្រ​​​ព្រៃឈើ ឆ្នាំ​២០០២ ជា​គោល សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​កំណត់។

ជាមួយគ្នានេះដែរ ​ដើម្បី​បង្ក​​ភាព​ងាយ​ស្រួល​ដល់​ការសិក្សា​ស្រាវជ្រាវ​ឈានទៅដល់​ការរៀបចំ​អភិវឌ្ឍ​​​គម្រោង តំបន់​ទេសចរ​ណ៍​នាគរាជ ខាងលើនេះ រដ្ឋបាលខេត្ត​ក៏បាន​ក្រើន​រំលឹក និង​​​ដាក់​បទបញ្ជា​​ យ៉ាង​ម៉ឹងម៉ាត់ ទៅដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជាពិសេស មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ព្រៃនប់ មេឃុំ បិត​ត្រាំ​ង នឹង មេ ឃុំ រាម ត្រូវតែមាន​វិធានការ​ទប់ស្កាត់​ការ​ចូល​ទន្ទ្រាន កាន់កាប់​គ្រប់​រូបភាព​ដោយ​ខុសច្បាប់​លើ​ដី​តំបន់​ខាងលើ​ ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ ពោល​គឺ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ តែ​ទទួល​ខុសត្រូវ​លើ ដែន​សមត្ថកិច្ច​ដែល​ខ្លួន​គ្រប់គ្រង និង​ហាម​ដាច់ខាត រាស់​ការ ចាត់ចែង​ការទិញ លក់ ដូរ .​ការផ្ទេរសិទ្ធិ លើដី​តំបន់​ខាងលើ រួម​នឹង​សកម្មភាព​ផ្សេងៗ ហើយ​ត្រូវធ្វើ​ការពិនិត្យ ផងដែរ នូវ​អត្តសញ្ញាណ ក្បាលដី​ដែល​ប្រជាពលរដ្ឋ កំពុង​រស់នៅ​កាន់កាប់​ជាក់ស្តែង​ដើម្បី​ធ្វើ​របាយ​ការណ៍​ ទៅ​រាជរដ្ឋាភិបាល ពិនិត្យ​សម្រេច។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ដី​តំបន់​ពយ​ម៉ា​ចូ​វ ស្ថិតក្នុង​ភូមិ​គគី ឃុំ បិត​ត្រាំ​ង ថ្វីត្បិតតែ​ដី​តំបន់​នេះ មួយ​ភាគ​ធំ​ស្ថិតក្នុង​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែលជា​ដី​សាធារណៈ​របស់​រដ្ឋ ក៏ដោយ ប៉ុន្តែ​ដី​តំបន់​នោះ បច្ចុប្បន្ន មិនមាន ដី​ចំណុច​ណា ដែល​នៅ​សេសសល់​អ្វី​នោះទេ គឺ​ដី​មួយចំនួនធំ​គ្រប់គ្រង​ដោយ​បុគ្គល​អ្នកមាន​លុយ មានអំណាច និង​មួយចំនួន​តូច​ កំពុង​មាន​ប្រជាពលរដ្ឋ នៅ​ជាក់ស្តែង។ ដោយឡែក​សម្រាប់​តំបន់ បឹង​កង្កែប ស្ថិតក្នុង​ភូមិ​អ៊ុង ឃុំ​រាម វិញ ក៏​មិន​ខុសគ្នា​ដែរ គឺ​ដី​នៅ​ជុំវិញ​បឹង ភាគច្រើន មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ឯកជន​អស់​ទៅ​ហើយ​ គឺ​សូម្បីតែ​ដី​ក្នុង​ផ្ទៃ​បឹង ក៏​មាន​ប្លង់​កម្មសិទ្ធិ​ដែរ ​ ដូចនេះ គម្រោង អភិវឌ្ឍ​​​តំបន់​ទេសចរ​​​នាគរាជ របស់ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ អាច​នឹងមាន​​បញ្ហា​ស្មុកស្មាញ​ច្រើន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114