រដ្ឋបាល​រាជធានី​ ណែ​នាំ​ខណ្ឌ​ទាំង​១៤ អប់រំ,ពង្រឹង​,ការពារ​រលក​ទី​២​នៃ​មេរោគ​កូ​វីដ​-១៩ ដោយ​បិទ​អាជីវកម្ម​ណា​មិន​ស្តាប់​ការ​ណែនាំ
BREAKING NEWS
Search

រដ្ឋបាល​រាជធានី​ ណែ​នាំ​ខណ្ឌ​ទាំង​១៤ អប់រំ,ពង្រឹង​,ការពារ​រលក​ទី​២​នៃ​មេរោគ​កូ​វីដ​-១៩ ដោយ​បិទ​អាជីវកម្ម​ណា​មិន​ស្តាប់​ការ​ណែនាំ

​ភ្នំពេញ​ ៖ នា​ពេល​ថ្មីៗ​នេះ ស្ថានការណ៍​នៃ​ការ​ចម្លង​មេរោគ​កូ​វីដ​-១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធូរស្បើយ​មួយ​កម្រិត ដោយ​អ្នក​ផ្ទុកមេរោគ covid-19 ចំនួន​១២២​នាក់ បាន​ព្យាបាល​ជាសះស្បើយ​និង​នៅសល់​អ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩​ចំនួន​២ នាក់​ទៀត ដែល​កំពុង​សម្រាក​ព្យាបាល​។ ទន្ទឹម​នឹង​ការ​ថមថយ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ពិតមែន តែ​អត្រា​នៃ​អ្នក​ឆ្លង​មេរោគ​កូ​វីដ​-១៩​នៅលើ​ពិភពលោក គឺ​នៅមានកម្រិត​ខ្ពស់ រហូតដល់​ប្រមាណ​៥​លាន​នាក់ ក្នុងនោះ​មាន​ករណី​ស្លាប់​ជាង​៣០​ម៉ឺន​នាក់​។

ដូច្នេះ​ទេ​ ដើម្បី​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល​ក្នុង​ការ​បង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​មេរោគ covid-19 នៅ​រលក​ទី​២​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការណែនាំ​ដល់​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​អង្គភាព​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ បន្ត​អប់រំ​សុខភាព​ប្រជាពលរដ្ឋ​និង​ការ​ពង្រឹង​ការងារ​តាមដាន​ការអនុវត្ត​វិធានការ​ការពារ​រលក​ទី​២​នេះ ដោយ​ដាក់ចេញ​ជា​វិធានការ​ជាច្រើន​រហូតដល់​បិទ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​ផងដែរ បើ​មិន​ព្រមស្តាប់​តាម​ការណែនាំ​។

នេះ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​ ស្ដីពី​ការ​បន្ត​អប់រំ​សុខភាព​ប្រជាពលរដ្ឋ​និង​ការ​ពង្រឹង​ការងារ​តាមដាន​ការអនុវត្ត​វិធានការ​ការពារ​រលក​ទី​២ ​នៃ​ការ​ចម្លង​មេរោគ​កូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ ដែល​សារព័ត៌មាន​យើង​ទទួល​បាន​នៅពេល​ព្រលប់​ថ្ងៃទី​២៥​ឧសភា​២០២០​នេះ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យថា​ នាពេល​ថ្មីៗ​នេះ ស្ថានការណ៍​នៃ​ការចម្លង​មេរោគ​កូ​វីដ​-១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធូរស្បើយ​មួយកម្រិត​ដោយ​អ្នក​ផ្ទុកមេរោគ covid-19 ចំនួន​១២២ នាក់​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​និង​នៅសល់​អ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩​ចំនួន​២ នាក់​ទៀត​ដែល​កំពុង​សម្រាក​ព្យាបាល​។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ថមថយ​នៃ​ការរីក​រាលដាល​នៃ​មេរោគ covid-19 នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​អត្រា​នៃ​អ្នក​ឆ្លង​មេរោគ​កូ​វីដ​-១៩​នៅលើ​ពិភពលោក គឺ​នៅមានកម្រិត​ខ្ពស់​ប្រមាណ​៥​លាន​នាក់ ក្នុងនោះ​មាន​ករណី​ស្លាប់​ជាង​៣០​ម៉ឺន​នាក់​។

ក្នុង​ន័យ​នេះ​ ដើម្បី​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល​ក្នុងការ​បង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​មេរោគ covid-19 សំដៅ​ធានាបាន​នូវ​សុខមាលភាព​សាធារណៈ​ក៏ដូចជា​បញ្ចៀស​ហានិភ័យ​នៃ​រលក​ទី​២ នៃ​ការចម្លង​មេរោគ កូ​វីដ​-១៩​នៅលើ​ផ្ទៃ​ប្រទេស ជាពិសេស​នៅតាម​សហគមន៍ ឲ្យ​ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ន​សែន​នាយករដ្ឋមន្ត្រី​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដល់​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​អង្គភាព​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ដូចជា ទី១-ត្រូវ​បន្ត​ចាត់តាំង​កម្លាំង​ដើម្បី​ផ្សព្វផ្សាយ​អប់រំ​និង​ណែនាំ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​និង​ស្នាក់​នៅក្នុង​មូលដ្ឋាន​ខណ្ឌ សង្កាត់ ជាពិសេស កម្មករ កម្មការិនី​នៅតាម​បណ្ដា​រោងចក្រ​នានា​ក្នុង​ព្រះ​ក្នុង​រាជធានី​ភ្នំពេញ​អោយ​អនុវត្ត​នូវ​វិធាន​ការបង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល មេរោគ​កូ​វីដ​-១៩​និង កែប្រែ​បទ​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​ឲ្យ​អោយស្រប​តាម​បរិបទ​នៃ​ការ​ប្រយុទ្ធ​នឹង​មេរោគ កូ​វីដ​-១៩ ដោយ​ត្រូវ​លាងដៃ​ជាប្រចាំ ពាក់​ម៉ាក​ឬ​ប្រើប្រាស់​ក្រមា​នឹងត្រូវ​ខ្ទប់មាត់​នៅពេល​ក្អក​ឬ​កណ្ដាស់ ព្រមទាំង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម​និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ជា​ចាំបាច់​។ ទី២-ត្រូវ​បន្ត​ហាមឃាត់​ការជួបជុំ​ការប្រមូលផ្ដុំ​ដូចជា​កម្មវិធី​ជប់លៀង​ ឬ​ ការជួបជុំ​បែប​សាសនា​ទាំងអស់​។​ល​។ នៅក្នុង​មូលដ្ឋាន​រហូតដល់​ខែកញ្ញា​ឆ្នាំ​២០២០​។ ទី៣-ត្រូវ​ចុះ​ត្រួតពិនិត្យ​និង​តាមដាន​នៅតាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​និង​កន្លែង​លក់ដូរ​ឲ្យ​អនុវត្ត​វិធានការ​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីត​-១៩ ក្នុងនោះ​ម្ចាស់​អាជីវកម្ម​ទាំងអស់ ខាងលើ​ត្រូវ​រៀបចំ​អាកុល​លាងដៃ​ន​នៅតាម​ច្រកចេញ ចូល និង​ត្រូវ​ចាត់តាំង​បុគ្គលិក​ឲ្យ​ធ្វើការ​វាស់​កំដៅ​ភ្ញៀវ​ទាំងអស់​មុននឹង​អនុញ្ញាត​ឲ្យ​ចូលក្នុង​ទីតាំង​អាជីវកម្ម​ទាំងនោះ​។ ក្នុងករណី​ដែល​ម្ចាស់​ទីតាំង​អាជីវកម្ម​ខាងលើ​មិន​អនុវត្តតាម​ការណែនាំរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​នឹង​បិទ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​។ ទី៤-ត្រូវ​បន្ត​ចុះ​ត្រួតពិនិត្យ​និង​តាមដាន​ការអនុវត្ត​វិធានការ​នៅ​ទីតាំង​អាជីវកម្ម​មួយចំនួន​ដូចជា​ក្លឹប​ហាត់ប្រាណ រោងភាពយន្ត KTV ក្លឹប​កម្សាន្ត (​រង្គសាល ខារ៉ាអូខេ ឌី​ស្កូ​តែ​ក ប៊ៀ​ហ្គា​ឌិន​) ​អាជីវកម្ម​ម៉ាស្សា​សុខភាព​និង​ស្ប៉ា។

ទី៥-ចុះ​ស្រង់​ស្ថិតិ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទើប​អញ្ជើញ​មកពី​ក្រៅប្រទេស​និង​ណែនាំ​ឲ្យ​ពួកគាត់​ធ្វើ​ចត្តាឡី​ស័ក​ និង​ តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ជាប្រចាំ​ក្នុង​រយៈពេល​១៤​ថ្ងៃ ហើយ​ក្នុងករណី​សង្ស័យ​ឬ​មាន​អាការៈ​មិន​ស្រួលខ្លួន​ដូចជា ក្តៅ​ខ្លួន​ក្អក ឈឺបំពង់ក​ឬ​ពិបាក​ដកដង្ហើម​ត្រូវ​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មណ្ឌល​សុខភាព ​ឬ ​មន្ទីរ​បង្អែក​ដែល​នៅ​ជិត​ជាបន្ទាន់ ឬ​ត្រូវ​ទំនាក់ទំនង តាម​ប្រពន្ធ​ទូរសព្ទ​ទៅ​លេខ​១១៥។

ទី៦-ចុះ​ពិនិត្យ​ស្ថានភាព​នៅ​ទីកន្លែង​ស្នាក់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ចត្តា​ឡី​ស័ក​តាម​ផ្ទះ​ដែល​បញ្ជូន​មកពី​មណ្ឌល​សុខភាព ​ឬ ​មន្ទីរ​បង្អែក​និង​ពិនិត្យ​ស្ថានភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ទ្បី​ស័ក​ទាំងអស់ ​ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងត្រូវ​រៀបចំ​ចាត់តាំង​ការបន្ត ដោយ​ផ្អែកលើ​លទ្ធផល​នៃ​ការតាមដាន​សុខភាព ។

ទី៧-ត្រូវអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ​នៃ​ការបង្ការ​និង​ទប់ស្កាត់​និង​ការរីក​រាលដាល​មេរោគ​កូ​វីត​-១៩ ផ្សេងទៀត របស់​ក្រសួងសុខាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដែល​កំពុង​នៅជាព័​ត៌មាន​។

ទទួលបាន​សេចក្តីណែនាំ​នេះ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​អង្គភាព​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវធ្វើ​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕
ស្រីរ័ត្ន

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114