ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​រាជធានី ​បាននិងកំពុង​មមាញឹក​ក្នុង​ការ​តុបតែង​រាជធានី​ភ្នំពេញ ដើម្បី​ទទួល​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ និង​ពិធីបុណ្យ​ធំៗ ជាច្រើន​ទៀត

ភ្នំពេញ ​៖ ដើម្បី​ចូលរួម​អបអរសាទរ​នូវ​ព្រះរាជ​ពិធីបុណ្យ​ធំៗ ដូចជា​ការ​អបអរសាទរ ព្រះរាជ​ពិធី​បុណ្យ​អុំទូក​បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃអាទិត្យ ច័ន្ទ អង្គារ ១៤-១៥​កើត និង ១​រោច​ ខែ​កត្តិក ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១០-១១-១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាននិងកំពុង​មមាញឹក​ក្នុង​ការ​តុបតែង​រាជធានី​ភ្នំពេញ ដូចជា​ការងារ​លាប​គំនូស​ចរាចរណ៍ លាប​កំបោរ​នៅ​តាម​គល់ឈើ និង​ការ​តុបតែង​ភ្លើង​តាម​ដើមឈើ​និង​ដង​ផ្លូវ​នានា នៅក្នុង​រាជធានី​ភ្នំពេញ​។​

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​តុលា​ ឆ្នាំ​២០១៩​នេះ​ថា ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃអាទិត្យ ច័ន្ទ អង្គារ ១៤-១៥​កើត និង ១​រោច​ខែ កត្តិក ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១០-១១-១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ អនុវត្តតាម​ការណែនាំ​ពី លោក​ឃួ​ង ស្រេង​ អភិបាល ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាននិងកំពុង​រៀប​គំនូស​ចរាចរណ៍​លើផ្លូវ​ស៊ីសុវត្ថិ ពី​ស្ពាន​មកដល់​រង្វង់​មូល​សម្ដេច​ជូ​ណាត លើផ្លូវ​សុធារស លើ​ផ្លូវ​សង្ខាង​សួនច្បារ ​សម្ដេច​ហ៊ុន សែន រង្វង់​មូល ​សម្ដេច​
សង្ឃ​ ជួន​ ណាត និង​ផ្លូវ​ព្រះ​នរោត្តម​។ ជាងនេះទៅទៀត​យើង​បាននិងកំពុង​លាប​គំនូស​ចរាចរណ៍​និង​លាប​កំបោរ​ជុំវិញ​វត្តភ្នំ ផ្លូវ​សុរា​ម្រឹត ព្រះសីហនុ ​និង​កន្លែង​សប្បាយភាព​នៅក្នុង​ខណ្ឌ​ដូនពេញ រួម​ទាំង​ស្ពាន​ជ្រោយចង្វារ ​និង​ផ្លូវ​កែវ​ពេជ្រ​ចិន្តា។

លោក​បន្តថា ចំពោះ​ការតុបតែង​ច្រើន​ដូចជា ​ការ​តុបតែង​ភ្លើង ដោយ​យើង​ចាប់​ជា​ព័ន្ធ​រួម ដូចជា​ការ​តុបតែង​ភ្លើង សួន​វិមាន​ឯករាជ តាម​ផ្លូវ​ព្រះ​នរោត្តម សួន​មាត់ទន្លេ តាម​ដើម​ស្លា​យក្ស លើ​នៅ​រមណីយដ្ឋាន​វត្តភ្នំ សួន​មុខ​វិមាន​សន្តិភាព មុខ​អតីត​ប៉ុស្តិ៍​លេខ​៣ និង​សួន​ស្ពាន​ជ្រោយចង្វា​។ ​យើង​បាន​និង​កំពុង​លាប​កំបោរ​តាម​គល់ឈើ នៅ​តាម​ផ្លូវ​ព្រះ​នរោត្ដម ផ្លូវ​ព្រះសីហនុ មាត់ទន្លេ ជាមួយនឹង​ការ​រៀបចំ​រៀប​ជា​ក្រា​នី​ត​កាត់​ស្មៅ ដែល​ការងារ​នេះ​យើង​បាន និង​កំពុង​ធ្វើ ហើយ​ការ​ជួសជុល​ផ្លូវ​សំបុក​មាន់​យើង​ក៏​បាននិងកំពុង​អនុវត្ត​នៅ​ក្នុង​ខណ្ឌ​ដូនពេញ​។ ក្រៅពី​ហ្នឹង​យើង​បាននិងកំពុង​រៀបចំ​ឈូស​ឆាយ ដី​នៅក្នុង​តំបន់​អភិវឌ្ឍន៍ ocic ដើម្បី​ធ្វើ​រោង​សម្រាប់​ស្នាក់នៅ​ឲ្យ​កីឡាករ​អុំទូក​ និង​ការ រៀបចំ​បង្គន់​អនាម័យ​នៅ​ទីនោះ ចំនួន​៥៦០​បង្គន់ ក្នុង​នោះ​មាន​បង្គន់​ជីក​ចំនួន​៣០០ ​និង​បង្គន់​ចល័ត​ចំនួន​២៦០​បង្គន់។ ជួសជុល​ភ្លើង​នៅ​ព្រះអង្គ​ដងកើរ ជួសជុល​បង្គោល​ភ្លើង​លើ​ដំបូល​វេទិកា​បុណ្យ​អុំទូក៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114