BREAKING NEWS
Search

រដ្ឋបាល​ស្រុក​ស្ទោង​ចុះ​ចាក់ វ៉ាក់សាំង​ដល់​សត្វពាហនៈ​នៅ​ឃុំ​បន្ទាយ​ស្ទោង បាន​គោ​ចំនួន​២៧៤​ក្បាល និង​ក្របី​ចំនួន​០៤​ក្បាល

ភ្នំពេញ ៖ ដោយមាន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ទៅលើ​សុខភាព​សត្វពាហនៈ​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​មូលដ្ឋាន​នោះ នា​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០​នេះ រដ្ឋបាល​ស្រុក​ស្ទោង​បាន​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​ផ្សេងៗ​ដល់​ដល់​សត្វពាហនៈ ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុងនោះ​មាន​គោ​ចំនួន​២៧៤​ក្បាល និង​ក្របី​ចំនួន​០៤​ក្បាល នៅក្នុង​ភូមិ​បន្ទាយ​ស្ទោង ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្ត កំពង់ធំ​។

ក្នុង​ឱកាស​នោះ​លោក តាន់​ម៉េង​ឆាង បាន​បញ្ជាក់ថា​ “​ជំងឺ​ផ្សេងៗ​ដែល​ធ្លាប់​កើតមាន​លើ គោ ក្របី ដូចជា សា​ទឹក បូស​ខ្យល់ ប៉េះ សា​ទឹក ។​ល​។ ដែល​ភាគច្រើន ជា​ជំងឺ​កាច​សាហាវ និង​ពិបាក​ព្យាបាល ហេតុនេះហើយ​បានជា រដ្ឋបាល​ស្រុក​ស្ទោង ដាក់​កាលវិភាគ​ដើម្បី​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​ផ្សេងៗ​លើ​សត្វពាហនៈ​នៅពេលនេះ​។ ​លើស​ពី​នេះ​លោក​បាន​បញ្ជាក់បន្ថែម​ដល់​បង ប្អូន ប្រជាពលរដ្ឋ អោយ​ចេះ​ធ្វើ​អនាម័យ​ដល់​សត្វ​ចិញ្ចឹម​របស់ខ្លួន ហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ ឬ​អាជ្ញាធរ​មូលដ្ឋាន​ឬ គ្រប់​អ្នកពាក់ព័ន្ធ ប្រសិនបើ​មានការ​សង្ស័យថា​សត្វពាហនៈ​របស់ខ្លួន​ឈឺ​ឬ មាន​ជំងឺ​ណាមួយ​”​។​

ជាមួយនេះ​ផង​ដែរ ​លោក កាំ​ង សុ​ផា​ណា បាន​ឲ្យ​ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ និង អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ភូមិ ឃុំ ឲ្យ​ចុះ​ផ្ទាល់ និង​តាមដាន​ជាប្រចាំ ដល់​សុខភាព​សត្វពាហនៈ​រប​ស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដើម្បី​ងាយស្រួល​ក្នុង​ការជួយ​ពួកគាត់​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព បើ​មាន​ករណី​មួយណា​កើតឡើង​។
​សូមបញ្ជាក់ថា វ៉ាក់សាំង ដែល​បាន​ចាក់ នៅ​ព្រឹក​នេះ​គឺ​ការពារ​ជំងឺ សា​ទឹក ហើយ​សត្វពាហនៈ ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​នៅ​ព្រឹក​នេះ​រួមមាន គោ​ចំនួន​២៧៤​ក្បាល និង ក្របី​ចំនួន​០៤​ក្បាល​៕
ឧ​ត្ត​រ៉ា

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114