ព័ត៍មានទាន់​ហេតុការណ៏
Search

អាល្លឺម៉ង់​ដាក់​ការសង្ស័យ​លើ​Huawei ក្នុងការ​បង្កើត​5G

រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​លោក​Heiko Maas កាលពី​ថ្ងៃ​ចន្ទ​ បានដាក់​ការសង្ស័យ​មួយ​ថា​ តើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឧបករណ៍​ទូរគមនាគមន៍​របស់​ចិន​Huawei Technologies អាច​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​និង​កសាង​បណ្តាញ​ទិន្នន័យ​ជំនា​ន់ទី​៥(5G) របស់​ប្រទេស​នេះ​បានដែរ​ក៏​អត់។

លោក​រដ្ឋមន្ត្រី​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង​ថា Huawei គឺជា​ក្រុមហ៊ុន​ដែល​ពឹង​ផ្អែកលើ​រដ្ឋ​ចិន​ដោយសារតែ​ច្បាប់​សន្តិសុខ​ជាតិ​របស់ខ្លួន​ដែល​មានន័យថា​ក្រុមហ៊ុន​ត្រូវមាន​កាតព្វកិច្ច​បញ្ជូន​ព័ត៌មាន​ទៅឱ្យ​រដ្ឋាភិបាល​នៅ​ទីនោះ​។​លោ​កថា​ហេតុនេះហើយ​ប្រទេស​អាល្លឺម៉ង់​ចង់​បន្ថែម​ការសាកល្បង​លើ​ភាព​គួរឱ្យ​ទុកចិត្ត​មួយ​ទៅ​កាតាឡុក​សន្តិសុខ​5G ដែល​មកដល់ពេលនេះ​បាន​ផ្តោតជាសំខាន់​លើ​ការវាយតម្លៃ​លក្ខណៈ​បច្ចេកទេស។

លោក​បន្តថា​នៅក្នុង​ការសាកល្បង​លើ​ភាពជឿ​ទុកចិត្ត​នេះ​អាជ្ញាធរ​អាល្លឺម៉ង់​នឹង​ពិនិត្យ​មើលថា​តើ​ក្រុមហ៊ុន​មួយ​ត្រូវបាន​បង្ខំ​ដោយ​ច្បាប់​ក្នុងប្រទេស​កំណើត​របស់​ខ្លួន​ដើម្បី​បញ្ជូន​ព័ត៌មាន​និង​ទិន្នន័យ​ដែល​ពិតជា​គួរ​ត្រូវបាន​ការពារ​ដែរឬទេ​? ដែល​នេះ​គឺជា​ករណី​ដែល​កើតឡើង​ជាមួយ​ក្រុមហ៊ុន​Huawei។

ការអត្ថាធិប្បាយ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​គឺជា​សញ្ញា​ដ៏​ខ្លាំង​បំផុត​នៅឡើយ​ទេ​ប៉ុន្តែ​ក្រុង​ប៊ែ​រ​ឡាំង​មាន​ឆន្ទៈ​ក្នុងការ​ចាត់វិធានការ​ដ៏​តឹងរ៉ឹង​ជាង​មុន​លើ​ក្រុមហ៊ុន​Huawei ហើយ​អាច​ដក​អ្នកលក់​ឧបករណ៍​ចិន​យ៉ាងហោចណាស់​ពី​ផ្នែក​ខ្លះ​នៃ​បណ្តាញ​5G។

សហរដ្ឋអាមេរិក​ បាន​ដាក់​សម្ពាធ​លើ​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ក្នុង​ការ​បិទ​ក្រុមហ៊ុន​Huawei ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឧបករណ៍​ទូរគមនាគមន៍​ឈានមុខ​គេ​ជាមួយ​នឹង​ចំណែក​ទីផ្សារ​ពិភពលោក​ស្មើនឹង​២៨% ដោយ​លើក​ឡើង​ថា​ ឧបករណ៍​របស់​ក្រុមហ៊ុន​នេះ ​មាន​ផ្ទុក​ទ្វារ​ក្រោយ​ ដែល​អាច​ឱ្យ​រដ្ឋាភិបាល​ចិន​អាច​ឈ្លបយកការណ៍​លើ​ប្រទេស​ដទៃ​បាន​៕REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114