រដ្ឋមន្រ្តី​សុខាភិបាល​​អំពាវនាវឱ្យ​ប្រយុទ្ធ​ប្រឆាំងព័ត៌មាន Fake News ទាក់ទងនឹងជំងឺកូរ៉ូណា
BREAKING NEWS
Search

រដ្ឋមន្រ្តី​សុខាភិបាល​​អំពាវនាវឱ្យ​ប្រយុទ្ធ​ប្រឆាំងព័ត៌មាន Fake News ទាក់ទងនឹងជំងឺកូរ៉ូណា

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបា​ល​បាន​អំពាវ​នា​​វដល់​​ប្រជាពលរដ្ឋទាំងអស់​ ពិសេស​​អ្ន​កសារព័ត៌មាន​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មា​ន​ក្លែង​ក្លាយ( Fake News) ទាក់ទងនឹង​ការ​ឆ្លងរីករាយដាលជំងឺ​កូរ៉ូណា ដែល​កំពុង​​ឆ្លង​រីករាល​ដាលខ្លាំង​នៅ​ប្រទេស​ចិន​។ វិធាន​ការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​ដើម្បី​ទប់​ស្កាត់​ភាព​ចលាចល​ទាំង​ឡាយ​ដែល​អាច​កើត​មាន​​ឡើង​ក្នុង​សង្គម​។ អញ្ចឹង​សុំ​ឱ្យ​អ្នក​សារព័ត៌មាន​យើង​ជួយ​សហការ​ថា ព័ត៌មាន​​ណា​ពិត​ឬ មិន​ពិត​​ ដើម្បី​ទប់​ស្កាត់​ទាន់​ពេល​វេលា​

លោ​បានបន្ថែម​​ថា គ្មានហេតុ​ផល​ណាមួយ​​មួយ​ដែល​ក្រសួង​បិទបាំង​ចំពោះព័ត៌មាន​នៃ​ការ​ឆ្លងរីករាយដាលជំងឺ​កូរ៉ូណា​ឡើយ និងត្រូវ​តាមដាន​ព័ត៌មាន​ពីការវិវត្តន៍នៃជំងឺ​ខាងលើ​តាម​បណ្តាញផ្សព្វផ្សាយវិជ្ជាជីវៈ​ ​ពិសេស​​តាម​រយៈ​បណ្តាញសង្គ​ម​ផ្លូវការរបស់​ក្រសួង​សុខាភិបាល​តែម្តង។

លោក​បាន​ថ្លែង​អំណរ​គុណ​ដល់​អ្នក​សារព័ត៌មាន​​អាជីព​ ដែល​បាន​ធ្វើ​សេចក្តីរាយការណ៍ជាបន្តបន្ទាប់​ទាក់ទងនឹង​ការវិវត្តន៍​ថ្មីទាក់ទងនឹង​ជំងឺ​ដ៏​កាចសាហាវនេះ។ 

កម្ពុជា​បាន​រក​ឃើញ​ករណី​ដំបូង​បង្អស់​នៅ​ថ្ងៃទី ២៧ ខែមករា ឆ្នាំ​២០២០​ នេះ​នៅ​លើ​ជនជាតិ​ចិន​ម្នាក់​ នៅខេត្តព្រះសីហនុ។ អ្នកជំងឺ​​ដែល​ផ្ទុក​វីរុសកូរ៉ូណា ភេទ​ ប្រុស​ អាយុ​ ៦០​ឆ្នាំ​ ធ្វើ​ដំណើរ​មកពី​ ក្រុង​ វូហាន​ ជាមួយគ្រួសារ​ ៤នាក់​ តែ​វិជ្ជមាន​តែ​គាត់ម្នាក់​ ។ គាត់ចេញដំណើរ​ពីក្រុង​ វូហាន​ មក​ក្រុងព្រះសីហនុ​ ថ្ងៃទី​ ២៣​ មករា​ ចេញរោគសញ្ញា​ ២៥​ មករា​ (គ្រុនក្តៅ​ ហៀរសំបោរ)​យកវត្ថុវិភាគ​ ២៦​ មករា​ និង​ វិជ្ជមាន​ ២៧​ មករា​ ដោយ​វិទ្យស្ថាន​ ប៉ាស្ទ័រ​ ស្ថានភាពជំងឺ​សញ្ញាផ្តាសាយធម្មតា​។