BREAKING NEWS
Search

រដ្ឋាភិបាលនឹងបើកផ្តល់ឧបត្ថម្ភសាច់ប្រាក់ ជូនដល់គ្រួសារក្រីក្រ ៥ម៉ឺន៦ពាន់គ្រួសារ នៅជុំទី៣នៅថ្ងៃទី២៥ សីហាខាងមុខ

ភ្នំពេញ៖លោកស្រីដា អ្នកនាំពាក្យក្រសួងផែនការបានឲ្យដឹងនៅមុននេះបន្តិចថារដ្ឋាភិបាលនឹងបើកផ្តល់ឧបត្ថម្ភសាច់ប្រាក់ជួនដល់គ្រួសារក្រីក្រចំនួន៥ម៉ឺន៦ពាន់គ្រួសារដែលមានប្រជាជនក្រីក្រសរុបចំនួនប្រមាណ២០ម៉ឺន៨ពាន់នាក់នៅជុំទី៣ចាប់ពីថ្ងៃទី២៥សីហាឆ្នាំ២០២០តទៅ។

លោកបានបន្តថាក្នុងចំណោមគ្រួសារក្រីក្រចំនួន៥ម៉ឺន៦ពាន់គ្រួសារដែលត្រូវទទួលប្រាក់ឧបត្ថម្ភនៅជុំទី៣ខាងមុខនេះក្នុងនោះមានប្រភេទក្រ១ ចំនួន២ម៉ឺន២ពាន់គ្រួសារ និង ក្រ២ ចំនួន ៣ម៉ឺន៣ពាន់គ្រួសារ។ សរុបទាំងបីជុំមានចំនួនគ្រួសារក្រីក្រប្រមាណ ៦៦ម៉ឺន៩ពាន់គ្រួសារ ស្មើនឹងចំនួនប្រជាជនក្រីក្រសរុបប្រមាណ ២លាន៦សែន៩ពាន់នាក់។

លោកបានបន្ថែមថាមូលហេតុដែលចំនួនគ្រួសារក្រីក្រក្នុងជុំទី៣ មិនថយចុះនេះ គឺដោយសារគ្រួសារដែលចំណាកស្រុកបានត្រឡប់​មកស្រុកកំណើតដើម្បីដាក់ពាក្យទទួលបានបណ្ណសមធម៌ និងគ្រួសារងាយរងគ្រោះផ្សេងៗទៀត បានធ្លាក់ខ្លួនចូលភាពក្រីក្រក្នុងអំឡុងពេលវិបត្តិកូវីដ១៩នេះ។

លោកបានបញ្ជាក់ថាទន្ទឹមនឹងនេះសង្កេតឃើញមានភាពមិនប្រក្រតីជាច្រើនបានកើតឡើងដោយសា រគ្រួសារដែលមានជីវភាព​ធូរធារ និងភាពច្រណែននឹងការទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលនេះ មានការកើនឡើង បន្តទៅធ្វើការដាក់ពាក្យសម្ភាសន៍ ដែលបានធ្វើការរំខានដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមការងាររបស់មន្ទីរផែនការរាជធានីខេត្ត ក្រុងទូទាំងប្រទេស ដែលកំពុងតែមមាញឹកស្វែងរកគ្រួសារក្រីក្រពិតប្រាកដ ក៏ដូចជាដកចេញគ្រួសារដែលមានជីវភាពធូរធារ ឬក៏បន្លំ។

បើតាមលោក ស្រីដាការឧបត្ថម្ភសាច់ប្រាក់ជួនគ្រួសារក្រីក្ររបស់រដ្ឋាភិបាលក្នុងដំណាក់កាលទី១នេះចែកជា៣ជុំដែលជុំទី១ចាប់ពីថ្ងៃទី២៥ខែមិថុនា ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ដោយមានគ្រួសារក្រីក្រចំនួន ៥៦២,៦៨៦គ្រួសារ ដែលមានប្រជាជនសរុបចំនួន​២,២៨០,០៧៥នាក់ ជុំទី២ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះតទៅ ដោយមានគ្រួសារក្រីក្រចំនួនប្រមាណ ៥០,៨៧៨គ្រួសារ ដែលមានប្រជាជនក្រីក្ រសរុបចំនួនប្រមាណ១៩៧,៧១៦នាក់ ក្នុងនោះមានគ្រួសារជាង៩៤%ហើយគិតត្រឹមល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ​២០២០ ​ទទួលបានប្រាក់ឧបតក្ថម្ភនិងជុំទី៣ ចាប់ផ្តើមពីថ្ងៃទី២៥ ខែសីហាឆ្នាំ២០២០ តទៅដោយមានគ្រួសារក្រីក្រចំនួន៥ម៉ឺន៦ពាន់គ្រួសារ​ ដែលមានប្រជាជនក្រីក្រសរុបចំនួនប្រមាណ២០ម៉ឺន៨ពាន់នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភនេះ៕

អត្ថបទ៖ សំអឿន