រត់​តាក់ស៊ី​មិនសូវ​កាប់កប ​បែកគំនិត​ជួញដូរ​សារធាតុ​ញៀន​ ត្រូវ​អាវុធហត្ថបង្ក្រាប

តាកែវ ៖ បុរស​អ្នក​រត់​តាក់ស៊ី​ម្នាក់​រួម​នឹង​ដៃគូ​ម្នាក់ទៀត ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​ធ្វើ​ការ​ចាប់​ឃាត់ខ្លួន​ ដោយ​ជាប់​សង្ស័យ​ករណី​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់ កាលពី​ម៉ោង​១៩ និង ២០​នាទី​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៧ ស្ថិត នៅ​ចំណុច​ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក​ក ង៉ែត ចាន់​ធី មេ​បញ្ជាការ​រង​កង​រាជ អាវុធ​ខេត្ត​បាន​ប្រាប់ថា ជនសង្ស័យ​ទាំងពីរ​នាក់​ដែល​បាន​ចាប់​ឃាត់ខ្លួន​នោះ​មានឈ្មោះ ៖ ទី​១​ឈ្មោះ សួន លី​ហ៊​វ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ អ្នក​រត់​តាក់​ស៊ី រស់នៅ​ភូមិ​តា​មួង ឃុំ​លំចង់ ស្រុក​សំរោង ខេត្តតាកែវ។ ទី​២​ឈ្មោះ ង៉ែត ចំណាន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ចក សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។

​លោក​បន្តទៀតថា ក្រោយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​រួចមក ​កម្លាំង​លោក​ដកហូត​បាន​សម្ភារៈ​វត្ថុតាង​រួមមាន ម្ស៉ៅ​ក្រាម​ស​ថ្លា​០១​កញ្ចប់​ធំ ​មាន​ទម្ងន់​១១,៧០​ក្រាម។ ​រថយន្ត​មួយគ្រឿង ពណ៌​ទឹកប្រាក់ ម៉ាក​តូយ៉ូតា (​បា​ឡែ​ន )​ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-3266 និង​ទូរស័ព្ទ​ដៃ​០៣​គ្រឿង​ផងដែរ។

បច្ចុប្បន្ន​ជនសង្ស័យ​ជួញដូរ​សារធាតុ​ញៀន​ទាំងពីរ​នាក់​ខាងលើ​នេះ ​ត្រូវ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​តាកែវ​ចាត់ការ​តាម​នីតិវិធី៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114