រថយន្ត​មួយ​គ្រឿង​បើក​លឿន​ជ្រុល​ទៅ​បុក​​ម៉ូតូ​ យាយ តា ដេក​ដួល​របួស​ធ្ងន់​
BREAKING NEWS
Search

រថយន្ត​មួយ​គ្រឿង​បើក​លឿន​ជ្រុល​ទៅ​បុក​​ម៉ូតូ​ យាយ តា ដេក​ដួល​របួស​ធ្ងន់​

បន្ទាយមានជ័យ ៖ គួរ​ឲ្យ​សង្វេគ​ណាស់​ដូនចាស់​២​នាក់​ប្តី​ប្រពន្ធ​ដេក​ទន្ទឹមគ្នា​របួសធ្ងន់​ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ម៉ូតូ ​នៅ​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០២០ ក្នុង​ទីប្រជុំជន​លើ​កំណាត់ ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៧២-៣៧៣ ស្ថិតនៅ ភូមិ​សូរិយា​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ទោ សែ​ស វិបុល អធិការនគរបាល​ស្រុក​អូរជ្រៅ បាន​ឲ្យ​ដឹងថា ​ជនរងគ្រោះ២​នាក់​ប្តី​ប្រពន្ធ​មានឈ្មោះ ស្មឿ​ន ចំរើន ភេទ​ប្រុស អាយុ​៨៥​ឆ្នាំ និង​ប្រពន្ធ​មានឈ្មោះ ងុ​ន សឿង ភេទ​ស្រី អាយុ ៦១​ឆ្នាំ​រស់នៅ ភូមិ​ធ្មេញត្រី ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ទោ សែ​ស វិបុល​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ នៅមុន​ពេល​កើតហេតុ​នោះ គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី ០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1FK-8167 ​បាន​ឌុប​គ្នា​មកពី​ទិសខាងកើត​ទៅ​លិច​ពេល​ជិះ​មកដល់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៧២-៣៧៣ បាន​បត់​ឆ្វេង​មិនបាន​មើល​ឆ្វេង​ស្តាំ ស្រប​ពេល​នោះ​មាន​រថយន្ត​ម៉ាក ស៊ីណា ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ បាត់ដំបង​2B-9679 បើក​ក្នុង​ល្បឿន​លឿន ពី​កើ​តទៅ​លិច​ស្រប​ទិស​គ្នា​លុះ​បើក​មកដល់​កន្លែង​ម៉ូតូ​បត់​ស្រាប់តែ​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​របួសធ្ងន់ យាយ តា​ទាំង​២​នាក់​ភ្លាមៗ​ត្រូវ​បាន​នគរបាល​ចរាចរណ៍​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​ដើម្បី​បន្ទាន់​ចំណែក​ភ្លាមៗ​ផង​ដែរ អ្នក​បើករថយន្ត​ក្រោយ​កើតហេតុ​បាន​រត់​គេច​ខ្លួន​បាត់។

នគរបាល​ចរាចរណ៍​បាន​និយាយ​ថា​ មូលហេតុ​បង្ក​ឲ្យ​គ្រោះថ្នាក់​នេះ គឺ​បណ្តាល​មក​ពី អ្នក​បើក​ម៉ូតូ​ពេល​ប្តូរ​ទិស មិនបាន​ប្រយ័ត្ន​ចំណែក​រថយន្ត បើក​ក្នុង​ល្បឿន​លឿន​។​ រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សាទុក​នៅ​អធិការ​ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​៕
គង្គា

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114