រថយន្ត Mazdaមួយគ្រឿង​ត្រូវដើម​ឈើ១ដើមធំសង្កត់​ពីលើ​ ខណៈ​​មេឃ​ភ្លៀង​មួយ​មេ​ធំ លាយឡំ​ដោយ​ខ្យល់​បោកបក់

ភ្នំពេញ ​៖ ​ដើម​ក្ងោក មួយ​ដើម​ត្រូវបាន​បាក់​សង្កត់​រថយន្ត​១​គ្រឿង​បណ្តាល​ឲ្យ​ខួច​ខាត ក្រោយពី​មេឃ​ភ្លៀង​មួយ​មេ រួម​នឹង ខ្យល់​បោកបក់​យ៉ាងខ្លាំង នៅតាម​បណ្ដោយ មហាវិថី​កម្ពុជា​ក្រោម ចំណុច​ក្បែរ​ស្តុ​ប​សន្ធរម៉ុក តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​រង​របួស​ឡើយ​។

ហេតុការណ៍​ខ្យល់​បក់​បាក់​ដើមឈើ​នេះ បង្ក​រកា​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០ ចំណុច​ក្បែរ​ស្តុ​ប​សន្ធរម៉ុក ស្ថិតនៅតាម​បណ្ដោយ មហាវិថី​កម្ពុ​ជា​ក្រោម មូលដ្ឋាន​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌​មាន​ពី​មន្ត្រី​សមត្ថកិច្ច​យាម​នៅ​គោលដៅ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​មេឃ​ភ្លៀង​ធ្លាក់ រួម​នឹង ខ្យល់​បោកបក់​យ៉ាង​ខ្លាំង ដែល​បង្ក​អោយ​ខ្យល់​បក់​តោង ដើម​ក្ងោក​រលើង​ទាំង​ឫស​បាក់​រាប​ដល់​ដី និង សង្កត់​រថយន្ត​ម៉ាក់ Mazda មួយ​គ្រឿង ពណ៌​ស ពាក់​លេខ​ភ្នំពេញ 2AC-5776 របស់​អ្នក​ធ្វើដំណើរ​កំពុងបើក​បរ​តាម​បណ្ដោយ​មហាវិថី​កម្ពុជា​ក្រោម ក្នុងទិសដៅ​ពី​កើតមក​លិច បាន​បណ្ដាល​ឲ្យ​ខូច​ខាត់​ផ្នែក​ដំបូល​និង​កំណាត់​ក្រោយ​ទាំងស្រុង​តែ​សំណាងល្អ​មិន​បង្ក​ឲ្យមាន​មនុស្ស​រងរបួស​ឡើយ​។

អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ទួលគោក​លោក ឯក ឃុន​ឌឿ​ន បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយពី​ទទួល​ព័ត៌មាន​ថា​មានការ​ណី​បាក់​ដើម​ក្ងោក បាក់​សង្កត់​ទៅលើ​រថយន្ត​១​គ្រឿង នៅ​ចំណុច​កើតហេតុ រួចមក លោក​បានបញ្ជាក​ម្លាំ​ងគ​ណៈ​បញ្ជាការ​ឯកភាព​ចុះ​ជួយ​សម្រួល​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​តែម្ដង​។

ក្រោយពេល​កើតហេតុ​សាលា​ធានី​ភ្នំពេញ បាន​ចាត់​កម្លាំង​ចុះមក​កាត់​ដើមឈើ​យកចេញ​ដើម្បី ជៀសវាង​ការកក់ស្ទះ​ចរាចរណ៍​៕
ស្រីរ័ត្ន

     

 

(ទស្សនា​វីដេអូ) រថយន្ត Mazda១គ្រឿងទទួលរងការខូចខាត ខណៈមេឃភ្លៀងមួយមេធំ លាយឡំដោយខ្យល់បោកបក់ហើយបានបាក់ ដើមឈើ១ដើមធំសង្កត់ពីលើ ស្តុបសន្ធរម៉ុក កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

Posted by Kampuchea Thmey Daily on Tuesday, May 19, 2020

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114